Menu Close

(1.24) តើនរណា​ខ្លះ​ ចាំបាច់ត្រូវចូលរួមកិច្ចប្រជុំ IEP ហើយ​តើ​​ស​មាជិក​នោះ​ តម្រូវ​ឲ្យ​រួមចំណែកអ្វីខ្លះ​ទៅក្នុងកិច្ចប្រជុំ?

(1.24) តើនរណា​ខ្លះ​ ចាំបាច់ត្រូវចូលរួមកិច្ចប្រជុំ IEP ហើយ​តើ​​ស​មាជិក​នោះ​ តម្រូវ​ឲ្យ​រួមចំណែកអ្វីខ្លះ​ទៅក្នុងកិច្ចប្រជុំ?

សេចក្តី​ជូនដំណឹង​នេះ ​​ត្រូវតែ​រួមបញ្ចូល​នូវ​​​ព័ត៌មាន​ដូច​ខាងក្រោម៖

  1. ឪពុកឬម្តាយ ឬទាំងឪពុកនិង​ម្តាយ​របស់កុមារ​ អ្នកតំណាង​ដែលបាន​ជ្រើសរើស​ដោយ​ឪពុកឬម្តាយ ឬ​ទាំងពីរនាក់។
  2. យ៉ាង​ហោចណាស់​គ្រូផ្នែកអប់រំ​ទូទៅម្នាក់​ ប្រសិនបើកុមារ​ស្ថិតនៅក្នុង​ ឬអាចស្ថិត​នៅ​ក្នុងមជ្ឈដ្ឋានអប់រំ​ទូទៅ​។ ប្រសិនបើកុមា​រមានគ្រូផ្នែកអប់រំទូទៅលើសពីម្នាក់​ សាលាអាច​ជ្រើសរើស​គ្រូម្នាក់​ឲ្យចូលរួម​។​​
  3. យ៉ាង​ហោចណាស់​មានគ្រូអប់រំពិសេស​ ឬអ្នក​ផ្តល់សេវាកម្ម​ម្នាក់។
  4. អ្នក​​តំណាង​មណ្ឌលសិក្សាធិការ​ម្នាក់ដែល​មានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​​​ក្នុងការផ្តល់​ ឬ​គ្រប់គ្រងលើការផ្តល់ការ បង្រៀន​ពិសេស​ មាន​ចំណេះ​​ដឹង​លើកម្មវិធីសិក្សា​ទូទៅ និង​មាន​ចំណេះ​ដឹង​អំពីធនធាន​របស់​មណ្ឌលសិក្សាធិការ​។ សមាជិកមណ្ឌលសិក្សាធិការ​ផ្សេង​ទៀតដែលមានស្រាប់់នៅក្នុង​ក្រុម​ការងារ​​កម្មវិធី​ IEP អាច​បំពេញតួនាទីនេះបាន​។
  5. បុគ្គលដែល​បានចុះ​ធ្វើការវាយតម្លៃ​លើសិស្ស​ ឬ​នរណាម្នាក់ដែល​មាន​ចំណេះ​​ដឹង​អំពី​នីតិវិធី​ដែលបានប្រើប្រាស់ និង​លទ្ធផល​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ក្នុង​ការបក​ស្រាយ​ពន្យល់ពី​អត្ថន័យ​​លទ្ធផល​នៃ​ការ​បង្រៀននេះ​។ សមាជិកក្រុមការងារ​កម្មវិធី​ IEP អាច​នឹង​បំពេញតួនាទី​នេះ​។
  6. អ្នកផ្សេងទៀត​ដែលមាន​ជំនាញ និង​ចំណេះ​ដឹង​ជាក់លាក់​ទៅលើសិស្ស​ ទៅតាម​ការ​ស្នើសុំ​របស់ឪពុកម្តាយ ឬ​មណ្ឌលសិក្សាធិការ​។​ ការដែលអ្នក​ទទួលការអញ្ជើញ​នោះ​មាន​ចំណេះ​ដឹង ឬ​ជំនាញ​​គ្រប់គ្រាន់ដែរឬអត់នោះ គឺត្រូវបាន​សម្រេច​ដោយ​ភាគីដែលបាន​អញ្ជើញបុគ្គលនោះ​មកចូលរួមកិច្ច​ប្រជុំ​ និង​
  7. សិស្ស ប្រសិនបើសមស្រប​។

[Cal. Ed. Code Sec. 56341.]