Menu Close

(1.27) តើ​ការ​ជូនដំណឹង​​ជាលាយលក្ខណ៍អក្សរជាមុ​ន​ជាអ្វី​?

(1.27) តើ​ការ​ជូនដំណឹង​​ជាលាយលក្ខណ៍អក្សរជាមុ​ន​ជាអ្វី​?

មណ្ឌលសិក្សាធិការតម្រូវ​ឲ្យ​ផ្តល់ជូនអ្នកនូវ​ការជូនដំណឹង​ជាមុន​ “ក្នុង​ពេ​ល​​​វេលាមួយសមស្រប​មុនពេល​” មណ្ឌលសិក្សាធិការស្នើសុំ ​​ឬបដិសេធ​ការ​ផ្តួចផ្តើម​ ឬ​ការ​ផ្លាស់​ប្តូរ​ការកំណត់អត្តសញ្ញាណ ការវាយតម្លៃ កន្លែងរៀន ឬ​ការ​ផ្តល់​ការ​អប់រំសាធារណៈសមស្រប​ដោយឥតគិតថ្លៃ​ (FAPE) ទៅដល់​កូនអ្នក​។​ ពាក្យថា​ “ពេលវេលាសមស្រប” ត្រូវបានកំណត់និយមន័យ​នៅក្នុងច្បាប់​សហព័ន្ធ ឬច្បាប់រដ្ឋ។ ការជូនដំណឹង​ត្រូវមានបញ្ជាក់​អំពីសេវាកម្ម​ ឬកន្លែងរៀន​​ដែលបាន​ស្នើសុំ​ ឬ​បដិសេធ​ដោយ​មណ្ឌលសិក្សា​ធិការ​ ការបកស្រាយ​ពន្យ​ល់សម្រាប់​ការ​ស្នើសុំ​ ឬ​ការបដិសេធ​ការពិពណ៌នា​អំពីនីតិវិធីនៃ​​​ការ​វាយ​តម្លៃ​ រង្វាយតម្លៃ កំណត់ត្រា រ​បាយការណ៍​នីមួយៗដែល​បានប្រើប្រាស់​ដោយ​មណ្ឌលសិក្សា​ធិការ​ដើម្បីធ្វើការសម្រេចចិត្ត​នេះ​។ ការជូនដំណឹង​នេះ​ត្រូវតែ​ផ្តល់ដំណឹង​ដល់អ្នកផងដែរអំពី​សិទ្ធិ​របស់អ្នក​ក្នុង​​ការ​តវ៉ាជំទាស់ទៅនឹង​ការសម្រេចចិត្តនៅ​ក្នុងនីតិវិធីត្រឹមត្រូវតាមច្បាប់​​​។ 1

  1. 34 C.F.R. Sec. 300.503; Cal. Ed. Code Sec. 56500.4.[]