Menu Close

(1.29) តើ​​ខ្ញុំ​ត្រូវ​ចុះ​ហត្ថលេខា​លើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំ​កម្មវិធី​ IEP ដែរឬទេ​?

(1.29) តើ​​ខ្ញុំ​ត្រូវ​ចុះ​ហត្ថលេខា​លើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំ​កម្មវិធី​ IEP ដែរឬទេ​?

ទេ។ វាសមហេតុផលដែលអ្នកមានសេចក្ដីចម្លងជាច្បាប់រឹងនៃកម្មវិធី IEP ដែលបានស្នើឡើងដើម្បីយកទៅផ្ទះ ហើយអានឲ្យបានដិតដល់ និង/​ឬដើម្បីពិភាក្សាជាមួយអ្នកមានសិទ្ធិអប់រំផ្សេងទៀត សមាជិ​កគ្រួសារ អ្នក​វាយតម្លៃឯករាជ្យ អ្នកផ្តល់សេវាកម្មឯករាជ្យ ឬអ្នកផ្សេងទៀ​ត មុន​ពេល​សម្រេចចិត្តថាតើត្រូវចុះហត្ថលេខា និងផ្តល់ការយល់ព្រម ការ​យល់ព្រម​ខ្លះ ឬបដិសេធមិនយល់ព្រម។ អ្នក​អាច​នឹង​មិនមានលទ្ធភាព​យក​​ឯកសារច្បាប់ដើមទៅផ្ទះ​តាម​ខ្លួន​អ្នក​​បាន​ឡើយ​។ កូនរបស់អ្នកនៅតែមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស ហើយកម្ម​វិធី IEP ពីមុននៅតែអនុវត្ត ខណៈពេលដែលអ្នកសម្រេចចិត្ត​ថាតើត្រូវ​យល់ព្រម ឬយល់ព្រមខ្លះដែរឬទេ។

ប្រសិនបើអ្នក​មិនយល់​ព្រម​ ឬ​ដាក់ពាក្យបណ្ដឹងសុំនីតិវិធីត្រឹម​ត្រូវ​តា​​ម​​ច្បា​ប់​ក្នុ​ងរយៈពេលមួយ​សមស្រប​ ​នោះ​មណ្ឌល​សិក្សា​ធិការ​អាច​ដាក់​ពាក្យ បណ្ដឹ​ង​សុំនីតិ​វិធីត្រឹមត្រូវតាមផ្លូវច្បាប់​បាន​។​