Menu Close

(1.30) តើ​ជំនួយ​ និងសេវាកម្មបំពេញបន្ថែម​​អាចជួយ​​កូនរបស់ខ្ញុំ​នៅក្នុង​ថ្នាក់រៀន​អប់រំចំណេះទូទៅ​បានយ៉ាង​ដូចម្តេច​?

(1.30) តើ​ជំនួយ​ និងសេវាកម្មបំពេញបន្ថែម​​អាចជួយ​​កូនរបស់ខ្ញុំ​នៅក្នុង​ថ្នាក់រៀន​អប់រំចំណេះទូទៅ​បានយ៉ាង​ដូចម្តេច​?

ច្បាប់និង​បទប្បញ្ញត្តិ​សហព័ន្ធ​សន្និដ្ឋាន​ថា​សិស្ស​ដែលមាន​ពិការភាព ​នឹង​​ទទួលបាន​ការអប់រំ​នៅក្នុងថ្នាក់ចំណេះទូទៅ​​ជា​មួយមិត្តរួមថ្នាក់​ “ដែល​​មាន​កា​រលូតលាស់ធម្មតា​”។​ មណ្ឌលសិក្សាធិការរបស់អ្នក​ត្រូវតែ​ធានាថា​សិស្ស​មិនត្រូវ​ផ្លាស់​ចេញ​ពី​មជ្ឈ​ដ្ឋាន​អប់រំទូទៅ​ឡើយ លើកលែងតែ​លក្ខណៈ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ពិការភាព ស្ថិតក្នុងកម្រិត​ដែល​ការអប់រំ​ក្នុង​ថ្នាក់​ចំណេះទូទៅ​ដោយ​ប្រើជំនួយ​ និង​សេវា​កម្ម​​បំពេញ​បន្ថែម​មិន​អាច​​សម្រេច​បាន​ដោយ​ជោគជ័យ​។ ជំនួយ និងសេវាកម្មបំពេញបន្ថែម​អាច​មានចាប់ពី​បច្ចេកវិទ្យាជំនួយ ដូ​ច​ជា​កុំព្យូទ័រ​ដែលមានសុសវែរពិសេសរហូតដល់​ការ​គាំទ្រ​​បុគ្គលិកបន្ថែម​ (ឧ. ជំនួយ​ការគ្រូផ្ទាល់មួយទល់នឹង​មួយ ឧបករណ៍​ជំនួយ​កត់ត្រា​​ និង​ឧបករណ៍​ផ្តល់​តេស្ត​​)។​ សេវាគាំទ្រទាំងនេះ​អាច​ត្រូវបាន​ផ្តល់ជូន​នៅក្នុង​ថ្នាក់​អប់រំចំណេះ​ទូ​ទៅ មជ្ឈដ្ឋាន​អប់រំ​ទូទៅ​ ឬ​ក្នុងបរិយាកាស​ពាក់ព័ន្ធ​នឹង​​ការអប់​ផ្សេង​ទៀត​​។​​ ជំនួយ និង​សេវាកម្មបំពេញបន្ថែម​ដែលក្រុមការងារ​កម្មវិធី​ IEP បាន​ព្រមព្រៀង​ត្រូវតែ​រួមបញ្ចូលទៅក្នុង​កម្មវិធី​ IEP​។​ 1

  1. 34 C.F.R. Secs. 300.42 & 300.114-300.120.[]