សេវាកម្មពាក់ព័ន្ធ គឺជាសេវាកម្មមួយចំនួនដែលមានភាពចាំបាច់ដើម្បីជួយសិស្សដែលមានពិការភាពទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំពិសេសរបស់គាត់។ ការ “ទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស” ត្រូវបានបកស្រាយជាទូទៅដោយមានន័យថាជាការរីកចម្រើនពេញលេញឆ្ពោះទៅរកការបំពេញបានតាមគោលដៅ និងវត្ថុបំណងកម្មវិធី IEP។
ក្រោមបទប្បញ្ញត្តិសហព័ន្ធ សេវាកម្មពាក់ព័ន្ធ រួមមានជាអាទិ៍៖
សេវាកម្មដឹកជញ្ជូន និងសេវាកម្មអភិវឌ្ឍ សេវាកម្មកែតម្រូវ និងសេវាកម្មគាំទ្រផ្សេងទៀតដែលតម្រូវឱ្យជួយកុមារដែលមានពិការភាពទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអប់រំពិសេស និងរួមមាន៖
- រោគសាស្រ្តនៃភាសា និងការនិយាយ
- សេវាកម្មសោតសាស្ត្រ
- សេវាកម្មបកប្រែ
- សេវាកម្មផ្នែកផ្លូវចិត្ត
- ការព្យាបាលដោយចលនា
- ការព្យាបាលដោយការងារ
- ការកម្សាន្ដ រួមទាំងការកម្សាន្ដបែបព្យាបាល
- ការកំណត់អត្តសញ្ញាណពីដើមទី និងការវាយតម្លៃពិការភាពចំពោះកុមារ
- សេវាកម្មផ្ដល់ប្រឹក្សា រួមទាំងការផ្ដល់ប្រឹក្សាអំពីការស្តារនីតិសម្បទា
- សេវាកម្មផ្នែកតម្រង់ទិស និងបម្លាស់ទី
- សេវាកម្មវេជ្ជសាស្ត្រសម្រាប់គោលបំណងធ្វើរោគវិនិច្ឆ័យ ឬការវាយតម្លៃ
- សេវាកម្មសុខាភិបាលសាលា និងសេវាកម្មគិលានុបដ្ឋាកសាលា
- សេវាកម្មសង្គមកិច្ចនៅក្នុងសាលារៀន
- ការផ្ដល់ប្រឹក្សា និងការបណ្តុះបណ្តាលមាតាបិតា 1
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ការចែងបញ្ជាក់ពីសេវាកម្មពាក់ព័ន្ធ (ជាធម្មតាសំដៅដល់ “ការបង្រៀន និងសេវាកម្មដែលបានកំណត់”) គឺប្រហាក់ប្រហែលទៅនឹងការចែងបញ្ជាក់របស់សហព័ន្ធដែរ។ 2 សូមមើល ជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
