ភាពខុសគ្នារវាង “សេវាវេជ្ជសាស្ត្រ” និង “សេវាសុខភាព” តាមសាលារៀន គឺមានសារៈសំខាន់។ ក្រៅពីសេវាកម្មវេជ្ជសាស្ត្រទាំងឡាយដែលប្រើសម្រាប់ “គោលបំណងធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃ” មណ្ឌលសិក្សាធិការ គឺមិនមានការទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មវេជ្ជសាស្ត្រជាសេវាកម្មពាក់ព័ន្ធនោះទេ។ 1 “សេវាកម្មវេជ្ជសាស្ត្រ” ត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់សហព័ន្ធថាជា “សេវាកម្មដែលផ្តល់ជូនដោយគ្រូពេទ្យមានអាជ្ញាបណ្ណ។” 2 ប្រសិនបើសេវាកម្មមួយអាចត្រូវបានអនុវត្តដោយគិលានុប្បដ្ឋាកសាលា ឬបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្សេងទៀត និងមិនមែនជាសេវាកម្មដែលត្រូវតែផ្តល់ដោយគ្រូពេទ្យដែលមានអជ្ញាបណ្ណនោះទេ នោះវាមិនមែនជាសេវាកម្មវេជ្ជសាស្ត្រទេ។ 3
មណ្ឌលសិក្សាធិការត្រូវតែផ្តល់សេវាកម្មសុខភាពដែលមិនមែនជាសេវាកម្មវេជ្ជសាស្ត្រ ប្រសិនបើពួកវាជាសេវាកម្មពាក់ព័ន្ធ។ សេវាកម្មសុខភាព គឺជាសេវាកម្មពាក់ព័ន្ធ ប្រសិនបើវាមានភាពចាំបាច់ក្នុងការជួយដល់កុមារដែលមានពិការភាពឲ្យទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ប្រសិនបើកូនរបស់អ្នកត្រូវការសេវាកម្មសុខភាព ដើម្បីអាចចូលរៀនក្នុងកម្រិតណាមួយ នោះគាត់ត្រូវការសេវាកម្មនេះដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ 4 សិទ្ធិរបស់កូនអ្នកក្នុងការចូលរៀនមិនអាចត្រូវបានកំណត់លក្ខខណ្ឌផ្លូវច្បាប់ទៅលើវត្តមានរបស់អ្នកនៅសាលា ក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាពរបស់សិស្សនោះទេ។
