Menu Close

(1.37) កូនរបស់ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​ជាបន្តបន្ទាប់​។​ តើ​មណ្ឌលសិក្សាធិការ​មាន​ការទទួលខុសត្រូវ​ណាមួយ​នៅក្នុងការដោះ​ស្រា​យ​​​បញ្ហានេះ​ដែរឬទេ​?

(1.37) កូនរបស់ខ្ញុំ​មាន​បញ្ហា​អាកប្បកិរិយា​ជាបន្តបន្ទាប់​។​ តើ​មណ្ឌលសិក្សាធិការ​មាន​ការទទួលខុសត្រូវ​ណាមួយ​នៅក្នុងការដោះ​ស្រា​យ​​​បញ្ហានេះ​ដែរឬទេ​?

បាទ/ចាស។ ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារ​ប​ស់​គេ ឬដល់កុមារដទៃ ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យក្រុមការងារកម្មវិធី IEP ត្រូវ​ធ្វើការពិចារណាថាតើការគាំទ្រផ្នែក​អាកប្បកិរិយា និង​យុទ្ធសាស្រ្ត និង​សេ​វាកម្ម​បែបណា​ដែលត្រូវការផ្តល់ជូន ដើម្បីឲ្យកូន​របស់អ្នក​អាចទទួល​បាន​អត្ថប្រយោជន៍ពីការអប់រំនៅក្នុងមជ្ឈដ្ឋាន​ដែល​មាន​ការរឹតបន្តឹង​តិច​បំផុត (LRE)។ 1 សរសេរលិខិតមួយច្បាប់​ទៅកាន់​សាលារបស់កូនអ្នក​ ដោយផ្តល់ដំណឹង​ឲ្យ​ពួ​កគេជ្រាប​អំពីភារកិច្ច​របស់ពួកគេ​ក្នុងការ​​ទទួលបាន​គោល​ដៅ និង​សេ​វាកម្ម​ពាក់ព័ន្ធនឹង​តម្រូវ​ការអាកប្បកិរិយា​របស់កូនអ្នក​ នៅក្នុង​កម្មវិធី​ IEP របស់គាត់​។​

មជ្ឈមណ្ឌលសិក្សាធិការត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬ​ការគាំទ្រនានា ដែលក្រុមការងារកម្មវិធី IEP របស់កូនអ្នក កំណត់​ថា​មានសារៈសំខាន់ក្នុងការជួយដល់ផ្នែកអាកប្បកិរិយាកូនរបស់អ្នកនៅសាលារៀន ដើម្បីឲ្យកូនរបស់អ្នកអាចទទួល​បានអត្ថប្រយោជន៍​ពីការអប់រំ និងមិនត្រូវបានគេបញ្ជូនទៅក្នុងមជ្ឈដ្ឋានអប់រំដែលមាន​ការរឹតបន្តឹង ​ខ្លាំងជាង ដូចជាថ្នាក់រៀនថ្ងៃពិសេស ឬកម្មវិធីបំប៉ន​នៅពេល​ថ្ងៃ។

កម្មវិធី IEP របស់កូនអ្នក​គប្បីរួម​បញ្ចូលរបាយការណ៍​ស្តីពីការអប់រំពិសេស និងសេវាពាក់ព័ន្ធ និង​ជំនួយ និងសេវាកម្មបំពេញ​បន្ថែម​​នានា ដើម្បី​ផ្ត​ល់​​ជូនដល់កូន​​​​របស់អ្នក ហើយនឹង​​របាយការណ៍ស្តីពី​គោលដៅអាកប្ប​កិរិ​យា​ប្រចាំឆ្នាំ​ដែលអាច​វាស់វែង​បាន ដែលបាន​បង្កើតឡើងដើម្បីដោះ​ស្រា​យ​​បញ្ហាតម្រូវការ​ផ្នែកអាកប្បកិរិយា​របស់កូនអ្នក។ 2 ប្រសិនបើ​អាកប្បកិរិយានេះ​កំពុង​រារាំង​ដល់​ការសិក្សា​របស់កូនអ្នក​ ឬ​ប​ន្ត​ស្ថិត​នៅក្នុងថ្នាក់រៀនអប់រំចំណេះទូទៅ​ ឬ​ក្នុង​មជ្ឈដ្ឋាន​មាន​ការរឹ​តបន្តឹង​តិច​តួ​ច​ នោះ​កម្មវិធី​ IEP របស់គាត់ គួរតែមាន​ចែង​នូវ​សេចក្តី​បញ្ជាក់​អំពី​សេវា​កម្មគាំទ្រ​ផ្នែក​​អាកប្បកិរិយា​ដែលគាត់ត្រូវការ​។ 3

  1. 34 C.F.R. Sec. 300.324(a)(2),(b)(2).[]
  2. 34 C.F.R. Sec. 300.320(a)(2),(4).[]
  3. Cal. Ed. Code Sec. 56364.2.[]