Menu Close

(1.38) តើបច្ចេកវិទ្យាជំនួយ​ជាអ្វី​?

(1.38) តើបច្ចេកវិទ្យាជំនួយ​ជាអ្វី​?

ឧបករណ៍​បច្ចេកវិទ្យាជំនួយ​ (AT) គឺ​ជាវត្ថុ​ សម្ភារៈបរិក្ខារ ឬ​ប្រព័ន្ធ​ផលិត​ផល ​(មិនថា​ទទួលបានដោយគ្មានការ​បញ្ជាទិញ​ត្រឹមត្រូវតាមបែប​ពាណិជ្ជ​កម្ម​ មាន​ការ​កែច្នៃ​ ឬ​កែតម្រូវ​តាម​​អ្នក​ប្រើ​ប្រាស់​​​​នោះទេ)​ ពោលគឺ​​​ ពួក​វា​ត្រូវបាន​ប្រើប្រាស់ដើម្បី​បង្កើត​ ថែរក្សា ឬ​កែលម្អ​​សមត្ថភាព​​មុខងារ​របស់​សិស្ស​​ដែល​មានពិការភាព​។ 1 សេវាកម្មបច្ចេកវិទ្យាជំនួយមានន័យថាជា៖ សេវាកម្មណាមួយ​ដែល​ជួយ​សិ​ស្សណាម្នាក់ដែលមានពិការភាព​ដោយផ្ទាល់នៅក្នុង​ការជ្រើសរើស​ ទទួល​យក​ ឬ​ប្រើ​ប្រាស់​​​ឧបករណ៍​បច្ចេកវិទ្យា​ជំនួយណាមួយ​។​​ សេវាកម្មរួមមាន​​​៖

  1. ការ​វាយតម្លៃ​តម្រូវ​ការ​របស់​សិស្ស​ដែល​មាន​ពិការភាព​ រួមមាន​ការ​វាយ​តម្លៃ​​មុខងារ​របស់​កុមារ​នៅ​ក្នុង​មជ្ឈដ្ឋាន​កែ​ប្រែ​របស់​កុមារ​។​
  2. ការ​ទិញ​ ​ការ​ជួល​ ឬ​​ការ​ផ្ដល់​​​​ដើម្បី​ទទួល​បានឧបករណ៍​​បច្ចេកវិទ្យា​ជំនួយ ដោ​យ​សិស្ស​​ដែល​មាន​ពិការភាព​។​
  3. ការ​ជ្រើស​រើស ​ការ​រៀប​ចំ​ ​ការ​កែ​តម្រូវ​ ​ការ​កំណត់តាមតម្រូវការ​​ ការ​ស​ម្រ​ប​សម្រួល​ ការ​អនុវត្ត​ ​ការ​ថែទាំ ការ​ជួស​ជុល​ ឬ​ការ​ផ្លាស់ប្ដូរ​​ឧបករណ៍​បច្ចេក​វិទ្យា​ជំនួយ​។​
  4. ការ​សម្រប​សម្រួល​ និង​ការ​ប្រើប្រាស់​ការ​ព្យាបាល​ អន្តរាគមន៍​ ឬ​សេវា​កម្ម​​ដែល​មានឧបករណ៍​បច្ចេកវិទ្យា​ជំនួយ​ ដូច​ជាការព្យាបាល​​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​អប់រំ​​ដែល​មាន​ស្រាប់​ និង​ផែន​ការ​ និងកម្មវិធីស្ដារនីតិសម្បទា​។​
  5. ការ​បណ្ដុះ​បណ្ដាល​ ឬ​ជំនួយ​បច្ចេក​ទេស​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព​ និង​ប្រសិន​បើ​​សមស្រប​ គ្រួសារ​របស់​សិស្ស​ និង​
  6. ការ​បណ្ដុះ​បណ្ដាល​ និង​ជំនួយ​បច្ចេក​ទេស​សម្រាប់​អ្នកជំនាញ​ (​រួមមាន​​បុគ្គល​ដែល​ផ្ដល់​សេវា​អប់រំ​ ឬ​សេវា​ស្ដារនីតិ​សម្បទា​​) និយោជិត​ ឬ​បុគ្គល​ផ្សេង​ទៀត​​ដែល​ផ្ដល់សេវា​​ជូន​ដល់ ជួល​ ឬ​បើ​មិន​ដូច្នេះ​ទេ ​មាន​ពាក់​ព័ន្ធ​នឹង​​មុខងារ​​​ជីវិត​សំខាន់​ៗ​របស់​សិស្ស​។​ 2 សូមមើល ជំពូក 5 ព័ត៌មានស្តីពីសេវាកម្ម​ពាក់​ព័ន្ធ​។

  1. 34 C.F.R. Sec. 300.5; Cal. Ed. Code Sec. 56020.5.[]
  2. 34 C.F.R. Sec. 300.6; 5 C.C.R. Sec. 3065(b).[]