Menu Close

(1.39) តើសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ជាអ្វី?

(1.39) តើសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ជាអ្វី?

នៅពេលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់​​សិស្សដែលមាន​​ពិការភាព​ ​និង​​មណ្ឌល​សិក្សា​ធិការ មិន​​ឯកភាព​លើ​​​សិទ្ធិ​ទទួល​បាន​សេវាកម្ម​អប់​រំ​ពិសេស ​កន្លែងរៀន តម្រូវ​ការកម្មវិធី​ ឬ​សេវាកម្ម​ពាក់ព័ន្ធនោះទេ​ ​នោះ​ភាគី​ទាំង​​សង​ខាងអាច​ស្នើសុំ​សវនាការតា​មនី​តិវិធីត្រឹមត្រូវតាមផ្លូវ​ច្បាប់​បាន។ នៅក្នុង​​សវនាការ​រដ្ឋបាល​​ ភាគី​ទាំងសងខាង​​ត្រូវ​បង្ហាញ​ភស្តុតាង​​ដោយ​​ការអញ្ជើញ​​សាក្សីមកចូលរួម​​ ហើយ​ប្រគល់​របាយការណ៍ ​និង​ការវាយតម្លៃ​ណាមួយដែលគាំទ្រដល់គោលជំហររបស់ពួកគេ។ ចៅ​ក្រម​​ច្បាប់​រដ្ឋបាល (ALJ) របស់រដ្ឋ​ សម្រេច​ថា​​តើ​​សាក្សី​ ​និង​​ឯកសារ​​រប​ស់​ពួកគេ​ណាខ្លះ​ដែល​មាន​ភាព​​ត្រឹមត្រូវ ហើយថាតើកម្មវិធីអ្វីខ្លះ​ដែលមាន​ភាព​សមស្រប។ ជាទូទៅ សវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់គឺ​​មិនសមស្រប​ទៅ​​នឹង​ប​ញ្ហា​ដែល​ត្រូវ​បាន​ដោះស្រាយ​តាម​នីតិវិធី​នៃ​ពាក្យបណ្តឹងពីបទអនុលោម​ភាព​​​​នោះ​ទេ។ ខណៈពេលដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​ត្រូវបានអនុញ្ញាតឱ្យធ្វើជាតំណាងខ្លួន​ពួកគេនៅ​ក្នុង​សវនាការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ គួរលើកទឹកចិត្ត​យ៉ាង​ខ្លាំ​ងឱ្យ​ពួកគេ​ពឹងពាក់មេធាវីដើម្បីដាក់ពាក្យបណ្តឹងសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ជំនួសពួកគេ។