ទាំងច្បាប់សហព័ន្ធនិងរដ្ឋរួមបញ្ចូលនូវការការពារសុវត្ថិភាពតាមនីតិវិធី ដើម្បីធានាថាច្បាប់អប់រំពិសេសត្រូវបានអនុវត្តយ៉ាងពេញលេញ និងសមស្រប។ ពាក្យបណ្តឹងពីបទអនុលោមភាព និងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ គឺជាការការពារសុវត្ថិភាពនីតិវិធីមូលដ្ឋានគ្រឹះដែល មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងអ្នកផ្សេងទៀតអាចប្រើប្រាស់ដើម្បីពង្រឹងការអនុវត្តសិទ្ធិរបស់ពួកគេ និងបង្ហាញនូវការមិនឯកភាពរបស់ពួកគេជាមួយនឹងមណ្ឌលសិក្សាធិការ។ ភាពខុសគ្នាសំខាន់ៗរវាងពួកវា រួមមាន៖
- នីតិវិធីត្រឹមត្រូវតាមច្បាប់ គឺមានភាពសមស្រប នៅពេលមានការមិនឯកភាពគ្នាអំពីអ្វីដែលត្រូវបញ្ចូលក្នុងកម្មវិធី IEP របស់សិស្ស ឬចំណុចដែលត្រូវអនុវត្តកម្មវិធីអប់រំ IEP
- ពាក្យបណ្តឹងពីបទអនុលោមភាព គឺមានភាពសមស្រប នៅពេលមណ្ឌលសិក្សាធិការមិនបានអនុវត្តតាមច្បាប់ ឬនីតិវិធីអប់រំពិសេស ឬមិនបានអនុវត្តនូវអ្វីដែលបានសរសេរឲ្យបានច្បាស់លាស់ទៅក្នុងកម្មវិធី IEP របស់សិស្ស។
ម៉្យាងវិញទៀត នីតិវិធីត្រឹមត្រូវតាមច្បាប់មានពាក់ព័ន្ធទៅនឹងភាពមិនឯកភាពគ្នាទៅលើអ្វីដែលគួរបញ្ចូលក្នុងកម្មវិធីរបស់សិស្ស ចំណែកឯពាក្យបណ្តឹងពីបទអនុលោមភាព គឺមានពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើការខកខានរបស់មណ្ឌលសិក្សាធិការនៅក្នុងការអនុវត្តតាមវិធាននានា ឬមិនបានអនុវត្តនូវអ្វីដែលបានឯកភាពជាលាយលក្ខណ៍អក្សរក្នុងកម្មវិធី IEP រួចហើយ។
