បើការស៊ើបអង្កេតបង្ហាញថាមណ្ឌលសិក្សាធិការមិនបានអនុវត្តតាមច្បាប់នោះទេ ពេលនោះ CDE អាចតម្រូវឲ្យមាន “វិធានការកែតម្រូវ” ឬធ្វើសកម្មភាពជំនួយផ្នែកបច្ចេកទេស។ 1
បើគ្មានការកែតម្រូវទៅលើការមិនមានអនុលោមភាពនោះទេ CDE ត្រូវចាត់វិធានការបន្ថែមទៀត។ វិធានការនានា រួមមាននីតិវិធីបណ្តឹងតុលាការសម្រាប់ចេញដីកាដែលតម្រូវឲ្យមានការអនុវត្តតាមច្បាប់ ឬបណ្តឹងដើម្បីទទួលបានសំណង ឬបញ្ឈប់ការផ្តល់មូលនិធិរបស់រដ្ឋដល់មណ្ឌលសិក្សាធិការមូលដ្ឋានដែលមិនអនុវត្តតាមច្បាប់។ 2
បើ CDE រកឃើញថាមណ្ឌលសិក្សាធិការបានផ្តល់សេវាកម្មសមស្រប នោះក្រសួងត្រូវដោះស្រាយបញ្ហានោះតាមរយៈចំណាត់ការកែតម្រូវ ដែលដោះស្រាយបញ្ហាតម្រូវការរបស់សិស្សដែលរងផលប៉ះពាល់។ ចំណាត់ការកែតម្រូវទាំងនេះ អាចរួមមានសេវាកម្មទូទាត់សំណង ឬសំណងជាទឹកប្រាក់។ បទប្បញ្ញត្តិរបស់សហព័ន្ធក៏តម្រូវផងដែរឲ្យ CDE “ធ្វើការដោះស្រាយបញ្ហា…ការផ្តល់សេវាកម្មនាពេលអនាគតឲ្យសមស្របសម្រាប់កុមារគ្រប់រូបដែលមានពិការភាព” នៅក្នុងផែនការចំណាត់ការកែតម្រូវរបស់ខ្លួន។ 3
