Menu Close

(1.45) តើខ្ញុំអាចដាក់​បណ្តឹង​​ទៅកាន់ទីភ្នាក់ងារផ្សេងទៀតបានដែរ​ឬទេ?

(1.45) តើខ្ញុំអាចដាក់​បណ្តឹង​​ទៅកាន់ទីភ្នាក់ងារផ្សេងទៀតបានដែរ​ឬទេ?

បាទ/ចាស។ ប្រសិនបើពាក្យបណ្តឹងរបស់អ្នកពាក់ព័ន្ធនឹងបញ្ហានៃការរើសអើងចំពោះពិការភាពនៅសាលាសាធារណៈ ឬដោយបុគ្គលិកសាលាសាធារណៈនៅ​ក្រោ​មផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 ឬចំណងជើងទី II នៃច្បា​ប់ស្តីពីជនជាតិអាមេរិកមានពិការភាព អ្នកអាចដាក់ពាក្យបណ្តឹង​ពីបទរើសអើងដោយផ្អែកលើពិការភាពជាមួយក្រសួងអប់រំសហរដ្ឋអាមេរិក ការិយាល័យសិទ្ធិស៊ីវិល (OCR) បាន។ ពាក្យបណ្តឹង​ពីបទរើសអើង​ផ្នែកអប់រំ​ប្រឆាំង​នឹង​សិស្ស​ដែលមាន​ពិការ​ភា​ព​ដោយ​មណ្ឌលសិក្សាធិការក៏អាចត្រូវ​បាន​​​​ដាក់​ប្តឹង​ទៅ​កាន់​​ CDE ដោ​យ​ប្រើប្រាស់​នីតិវិធីពាក្យ​បណ្តឹង​រួម​បានផងដែរ។ 1 ទោះយ៉ាង​ណាក៏ដោយ បញ្ហា​នៃ​ការរើស​អើង​ផ្នែកអប់រំ​ដោយផ្អែកលើ​ពិ​កា​រ​ភាព ជាទូទៅមានភាពសមស្រប​សម្រាប់​ការដាក់ពាក្យប្តឹង​ទៅ​​កាន់ OCR។​ សូមមើល ជំពូក 16 ព័ត៌មានស្ដីពីផ្នែក 504 និង​ការរើស​អើ​ង​​ដោយផ្អែកលើពិការភាព។

  1. Cal. Ed. Code Sec. 33315(a)(F); 5 C.C.R. Secs. 4600(d) & 4630(b).[]