Menu Close

(1.47) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?

(1.47) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?

​ការិយាល័យ​សវនាការរដ្ឋបាល (​Office of Administrative Hearings, OAH) គឺជា​ទីភ្នាក់ងារ​រដ្ឋ​ដែល​​​ទទួលបន្ទុក​រៀបចំ​កិច្ច​ប្រជុំ​សម្រុះ​សម្រួល​ និង​កិច្ច​ដំណើរការ​រដ្ឋបាល​។ ​ប្រសិនបើ​ភាគី​ទាំងសង​ខាង​យល់ព្រម​សម្រុះ​សម្រួល​ នោះ​ការិយាល័យ​​ OAH នឹង​ផ្តល់​ឲ្យ​​អ្នក​សម្រុះសម្រួលមក​​អង្គុយ​ជួប​​ជុំ​​ជាមួយ​អ្នក ​និងមណ្ឌលសិក្សាធិការ​ មុនពេល​សវនាការ​នៃ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ ត្រូវ​បានរៀបចំ​ឡើង​​ដើម្បីព្យាយាម​​ដោះស្រាយ​បញ្ហានោះ​។ កិច្ចប្រជុំ​សម្រុះ​សម្រួល​ បានរៀបចំ​ឡើង​ នៅពេល​ម៉ោង​ប្រជុំ​ដោះ​ស្រាយ​ ត្រូវបាន​បដិសេធ​ ឬម៉ោង​ប្រជុំ​ដោះស្រាយ​ បញ្ចប់​​ដោយ​គ្មាន​ការឯកភាពគ្នា ហើយ​ភាគី​ទាំងសងខាង​ ឯកភាព​ធ្វើការសម្រុះ​សម្រួល​។​ អ្នក​សម្រុះ​សម្រួល​ គ្មានសិទ្ធិអំណាចអ្វី​ក្នុងការ​បង្ខំ​​ឲ្យ​ភាគី​ទាំងសងខាង​ធ្វើការដោះស្រាយ​ការ​​មិនឯកភាពគ្នា​នោះទេ​។​ អ្នកសម្របសម្រួល​ ព្យាយាម​ជួយអ្នក​ និង​មណ្ឌលសិក្សាធិការ​ឲ្យ​ទទួលបានកិច្ច​ព្រមព្រៀង​​ណា​មួយ​។​ ម្យ៉ាង​ទៀត  អ្នកសម្របសម្រួល​​ ក៏អាច​ពិភាក្សា​ជាលក្ខណៈបុគ្គល​​ជាមួយ​ភាគីម្ខាង​ដាច់​ដោយឡែកពីគ្នាផងដែរ​​ នៅ​ក្នុងការ​​ខិតខំ​ព្យាយាម​ដោះស្រាយ​បញ្ហា​។​ ​អ្នក​សម្រុះសម្រួល ជាទូ​ទៅ គឺជា​ចៅ​​ក្រម​​​ ALJ ក្នុង​តួនាទី​ជា​អ្នក​សម្របសម្រួល​ និង​មិនមែនជាអ្នក​កាត់សេចក្តី​ទេ។ ​ចៅ​​ក្រម ALJ ដែល​ដើរតួជា​អ្នក​សម្រុះសម្រួល នឹង​មិនធ្វើ​ជា​មន្ត្រី​សវនាការ​ដែល​ត្រូវបានចាត់តាំង​ឲ្យ​បើក​សវនាការ​រឿងក្តី​របស់​​អ្នកនោះទេ​​​ ប្រសិន​បើ​ជម្លោះ​នេះត្រូវដោះស្រាយក្នុងសវនាការ។ [Cal. Ed. Code Secs. 56500.3(c)-(e) & 56501(b)(2).]