Menu Close

(1.49) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅ​ក្នុងនីតិវិធីត្រឹមត្រូវតាមច្បាប់?

(1.49) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅ​ក្នុងនីតិវិធីត្រឹមត្រូវតាមច្បាប់?

អ្នក​មានសិទ្ធិជាច្រើនក្នុង​នីតិវិធីត្រឹមត្រូវតាមច្បាប់នេះ​ រួមទាំង​សិទ្ធិ៖

  1. ទទួលបានដំណឹង​អំពីសេវាកម្មផ្លូវច្បាប់ឥតគិតថ្លៃ ឬ​មានតម្លៃទាប​ដែល​មា​នផ្តល់ជូន​​។ 1
  2. ចូលរួម​ក្នុង​ជំនួប​​សម្រុះ​សម្រួល​។​ 2
  3. ទទួលបានការបើកសវនាការនៅពេលវេលា​ និងទីកន្លែងដែលមានភាព​ងាយស្រួល​សម​ស្រប​ចំពោះ​អ្នក​។ 3
  4. ជំរុញ​ឲ្យ​មន្ត្រីសវនាការ​បើកសវនាការដោយ​​គ្មានលម្អៀង​។ 4
  5. តំណាង​ដោយ​​មេធាវី។ 5
  6. បង្ហាញភស្តុតាង និងអំណះអំណាងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ និ​យាយតទល់​គ្នា សួរដេញដោល និង​​ទាមទារ​ឲ្យមានការចូលរួមពីសាក្សី និង​ទ​ទួល​បាន​កំណត់ត្រាអំពី​សវនាការ​​ជាលាយ​លក្ខណ៍​អក្សរ ឬជា​ទម្រង់​អេឡិច​​ត្រូនិក​​។ 6
  7. នៅ​ក្នុងសវនាការ​ ហាមឃាត់ការបង្ហាញ​ភស្តុតាងណាដែល​មិន​ត្រូវបាន​ប​ង្ហាញឲ្យដឹងក្នុងរយៈពេល​តិច​បំផុត​​ប្រាំថ្ងៃ​មុន​ថ្ងៃ​សវនាការ​។ 7
  8. ទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរសមស្រប​ ដែលមាន​ចែង​អំពី​លទ្ធផល​នៃ​អង្គហេតុ។ សេចក្តីសម្រេចដែលបានបំពេញរួចត្រូវផ្ញើទៅគ្រប់ភាគីទាំងអស់ក្នុងរយៈពេល 45 ថ្ងៃ បន្ទាប់ពី​ការបញ្ចប់កិច្ចប្រជុំរកដំណោះស្រាយក្នុង​រយៈពេល 30 ថ្ងៃ​។ 8

សេចក្តីសម្រេចលើសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ ​គឺ​ជាការ​ស​ម្រេ​​ចផ្នែក​​រដ្ឋបាល​ចុង​ក្រោយ និង​ភ្ជាប់​កាតព្វកិច្ចតាម​ច្បាប់ទៅលើ​ភាគី​ទាំង​សង​ខាង​។ [34 C.F.R. Sec. 300.514; Cal. Ed. Code Sec. 56505(h).] ភាគីទាំងសងខាងអាចប្តឹងឧទ្ធរណ៍ជំទាស់​នឹងសេចក្តី​សម្រេច​របស់​តុលា​ការរដ្ឋ ឬសហព័ន្ធ​បាន បើ​ពួកគេមិន​យល់​ស្រប។ បណ្តឹងឧទ្ធរណ៍​ត្រូវ​ដាក់ក្នុងរយៈពេល 90 ថ្ងៃ គិត​ចាប់ពី​ថ្ងៃទទួល​បាន​សេច​ក្តីសម្រេចនេះ។ 9

  1. Cal. Ed. Code Sec. 56502(h).[]
  2. 20 U.S.C. Sec. 1415(e); 34 C.F.R. Sec. 300.506; Cal. Ed. Code Secs. 56501(b)(1)(2) & 56503.[]
  3. 34 C.F.R. Sec. 300.515; Cal. Ed. Code Sec. 56505(b).[]
  4. 20 U.S.C. Sec. 1415(3); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56505(c).[]
  5. 20 U.S.C. Sec. 1415(h)(1); 34 C.F.R. Sec. 300.512(a)(1).[]
  6. 20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.512; Cal. Ed. Code Sec. 56505(e).[]
  7. 20 U.S.C. Sec. 1415(k)(2)(B); 34 C.F.R. Sec. 300.512; Cal. Ed. Code Sec. 56505(e).[]
  8. 34 C.F.R. Sec. 300.515(a); Cal. Ed. Code Secs. 56501.5, 56502(f) & 56505(f)(3).[]
  9. 20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.516(b); Cal. Ed. Code Sec. 56505(k).[]