Menu Close

(1.51) តើមានដែនកំណត់ណាមួយ​លើការទាមទារសំណង ឬការអប់រំ​សង​ជំនួស​​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​​ដែរ​ឬ​ទេ​?

(1.51) តើមានដែនកំណត់ណាមួយ​លើការទាមទារសំណង ឬការអប់រំ​សង​ជំនួស​​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​​ដែរ​ឬ​ទេ​?

បាទ/ចាស។ រដ្ឋ​កាលីហ្វ័រញ៉ាបានបង្កើតច្បាប់​លក្ខន្តិក​រយៈពេលពីរឆ្នាំ​ទៅលើ​ដែន​កំណត់​នៃ​​ការទាមទារ​ក្នុង​សំណុំរឿង​អប់រំ​ពិសេស។ ម្យ៉ាង​ទៀត ការទាមទារ​សេវាកម្មអប់រំ​សង​ជំនួស​ (ប្រហាក់ប្រហែល​គ្នា​) ឬ​ការ​ទូ​ទាត់សំណង​ (ថ្លៃសិក្សា​ចេញពី​​ហោប៉ៅ​ផ្ទាល់​ខ្លួន​ ឬ​ការចំណាយ​ផ្សេង​ៗ​) អា​ច​​ធ្វើឡើង​សម្រាប់តែ​ការ​រំលោភបំពាន​របស់មណ្ឌលសិក្សាធិការដែល​​បានកើត​ឡើង​នៅក្នុង​រយៈពេល​ពីរឆ្នាំ​តាមការ​អនុញ្ញាតប៉ុណ្ណោះ​។ 1 លើសពីនេះទៀត​ ​អ្នក​មិនអាចបន្តនីតិវិធី​​ដោយ​​ផ្ទាល់ទៅក្នុង​តុលា​ការ​ស​ហ​​ព័ន្ធ​ដើម្បីធ្វើការទាមទារការទូទាត់​សំណង​ ឬ​​​​សេវាកម្ម​អប់រំ​សង​ជំនួស​​ ក្រោ​មច្បាប់ IDEA ឡើយ។ អ្នក​ត្រូវតែ​ប្រើប្រាស់​ឲ្យ​អស់លទ្ធភាព​នូវ​ដំណោះស្រាយ​ផ្នែករដ្ឋបាល​ (ដូច​ជា​ការចូលរួមក្នុង​សវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់​) មុនពេល​ដាក់​ពា​ក្យ​​ប្តឹង​ក្នុងតុលាការសហព័ន្ធ​។​​ សូមមើល ជំពូក 6 ព័ត៌មានស្ដីពី នីតិវិធីត្រឹម​ត្រូវតាម​ច្បា​ប់​​/នីតិវិធី​នៃអនុលោមភាព​​

  1. Cal. Ed. Code Sec. 56505(l).[]