មជ្ឈដ្ឋានអប់រំដែលមានការរឹតបន្តឹងតិចបំផុត (LRE) គឺជាលក្ខខណ្ឌតម្រូវនៅក្នុងច្បាប់សហព័ន្ធនិងរដ្ឋ ដែលសិស្សមានពិការភាពទទួលបានការអប់រំរបស់ពួកគេ ក្នុងកម្រិតអតិបរមាយ៉ាងសមស្រប ជាមួយនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាព។ សិស្សផ្នែកអប់រំពិសេសមិនគួរត្រូវបានដកចេញពីថ្នាក់អប់រំចំណេះទូទៅនោះទេ បើទោះបីជាមានជំនួយ និងសេវាកម្មបន្ថែមក៏ដោយ លើកលែងតែការអប់រំនៅក្នុងថ្នាក់រៀនចំណេះទូទៅមិនអាចសម្រេចបានដោយគាប់ចិត្ត។ ពាក្យ “ការបញ្ជ្រាប”, “ការរួមបញ្ចូលគ្នា”, “ការធ្វើបរិយាបន្នពេញលេញ” និង “ការបញ្ជ្រាបបញ្រ្ចាស់” មិនមាននៅក្នុងច្បាប់ណាមួយនោះទេ។ ពាក្យទាំងនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកអប់រំ ដើម្បីពណ៌នាអំពីមធ្យោបាយផ្សេងៗក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋាន LRE។ ដូច្នេះហើយ ទីភ្នាក់ងារអប់រំផ្សេងៗអាចកំណត់និយមន័យខុសគ្នាខ្លះៗទៅលើពាក្យទាំងនេះ។
ច្បាប់សហព័ន្ធចែងថាមណ្ឌលសិក្សាធិការនីមួយៗត្រូវតែធានាថា
“…នៅក្នុងកម្រិតអតិបរមាសមស្របមួយ កុមារដែលមានពិការភាព រួមទាំងកុមារក្នុងស្ថាប័នសាធារណៈឬឯកជន ឬមណ្ឌលថែទាំផ្សេងៗត្រូវទទួលបានការអប់រំជាមួយនឹងកុមារដែលមិនមានពិការភាព និងការអប់រំពិសេស តាមសាលារៀនដាច់ដោយឡែក បើពុំនោះសោត ការដកយកកុមារដែលមានពិការភាពចេញពីមជ្ឈដ្ឋានអប់រំធម្មតាប្រព្រឹត្តទៅបានលុះត្រាតែលក្ខណៈ ឬកម្រិតធ្ងន់ធ្ងរនៃពិការភាពរបស់កុមារ គឺស្ថិតក្នុងកម្រិតមួយដែលការអប់រំក្នុងថ្នាក់ធម្មតា ដោយមានការប្រើប្រាស់ជំនួយ និងសេវាបំពេញបន្ថែមមិនអាចសម្រេចបានដោយគាប់ចិត្ត។” 1
- 20 U.S.C. Sec. 1412(a)(5)(A); 34 C.F.R. Sec. 300.114; Cal. Ed. Code Sec. 56342(b).[↩]
