សិស្សដែលមានពិការភាពអាចត្រូវបានព្យួរការសិស្សដោយសារការប្រព្រឹត្តខុសដោយប្រការណាមួយ ដែលអនុវត្តលើសិស្សទាំងអស់ ទោះបីជាអាកប្បកិរិយាមិនសមរម្យនោះ គឺជាបង្ហាញឲ្យឃើញពិការភាពរបស់កុមារក៏ដោយ។ ការព្យួរការសិក្សា និង/ឬការបណ្តេញចេញអាចបណ្តាលមកពីរឿងមួយចំនួនដូចជាការឈ្លោះប្រកែកគ្នា ការយកថ្នាំញៀនឬគ្រឿងស្រវឹងតាមខ្លួន ការយកអាវុធតាមខ្លួន ការមិនគោរពតាមអាជ្ញាធរសាលារៀន ចោរកម្ម ការសម្លុតធ្វើបាប ការវាយប្រហារ ឬការបៀតបៀន។ 1 គ្រូម្នាក់អាចព្យួរការសិក្សារបស់សិស្សបានរហូតដល់ពីរថ្ងៃ។ 2 នាយកសាលាអាចព្យួរការសិក្សារបស់សិស្សបានរហូតដល់ប្រាំថ្ងៃ។ 3 ច្បាប់រដ្ឋស្របតាមច្បាប់សហព័ន្ធសម្រាប់វិធានភាគច្រើនដែលគ្រប់គ្រងលើកាព្យួរការសិក្សា និងការបណ្តេញសិស្សនៅក្នុងផ្នែកអប់រំពិសេស។ 4
សិស្សដែលមានពិការភាពត្រូវស្ថិតនៅក្រោមវិធាននៃការព្យួរការសិក្សាដូចគ្នានឹងសិស្សដែលមិនមានពិការភាពដែរ។ ប៉ុន្តែ ច្បាប់ចាត់ទុកការព្យួរការសិក្សាក្នុងរយៈពេលលើសពី 10 ថ្ងៃបន្តបន្ទាប់គ្នានេះថាជា “ការផ្លាស់ប្តូរកន្លែងរៀន”។ “ការផ្លាស់ប្តូរកន្លែងរៀន” ក៏ប្រព្រឹត្តទៅផងដែរ នៅពេលសិស្សម្នាក់មានការព្យួរការសិក្សារយៈពេលលើសពី 10 ថ្ងៃជាប់គ្នា ដែលបង្កើតបានជាទម្រង់នៃការដកចេញពីការសិក្សា នៅអំឡុងឆ្នាំសិក្សាដដែលនោះ។ 5 ទម្រង់នៃការការព្យួរការសិក្សា មានន័យថាការព្យួរការសិក្សានោះបានប្រព្រឹត្តទៅក្នុងឆ្នាំសិក្សាដដែល បណ្តាលមកពីអាកប្បកិរិយាប្រហាក់ប្រហែលគ្នា និង/ឬរយៈពេល ចំនួនថ្ងៃសរុប ហើយលក្ខណៈនៃការព្យួរការសិក្សានោះ គឺមានភាពស្រដៀងគ្នា។
គ្មានការផ្លាស់ប្ដូរកន្លែងរៀនណាមួយអាចប្រព្រឹត្តទៅបានដោយគ្មានការរៀបចំកិច្ចប្រជុំកម្មវិធី IEP នោះទេ។ ដូច្នេះ ប្រសិនបើមណ្ឌលសិក្សាធិការស្នើសុំបណ្តេញចេញកូនរបស់អ្នកចេញ ឬបានព្យួរការសិក្សាកូនរបស់អ្នកលើសពីរយៈពេល 10 ថ្ងៃជាប់ៗគ្នា ឬនៅពេលមានទម្រង់ណាមួយដែលបានពណ៌នាខាងលើ នៅអំឡុងឆ្នាំសិក្សានេះ នោះកិច្ចប្រជុំកម្មវិធី IEP ស្តីពី “ការកំណត់ឲ្យឃើញពិការភាព” ត្រូវតែរៀបចំឡើងដើម្បីកំណត់ថាកូនរបស់អ្នកគួរតែត្រូវបណ្តេញចេញ ឬតម្រូវឲ្យមានការវាយតម្លៃ និងសេវាកម្មវិធី IEP បន្ថែម និងការគាំទ្រផ្នែកអាកប្បកិរិយាដែរឬទេ។ 6 ប្រសិនបើអ្នកមិនយល់ស្របលើការសម្រេចចិត្តរបស់ក្រុមការងារកម្មវិធី IEP ស្តីពីការកំណត់ឲ្យឃើញពិការភាពនៅក្នុងការបណ្តេញកូនរបស់អ្នកចេញពីសាលានោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងសុំនីតិវិធីត្រឹមត្រូវតាមច្បាប់ដើម្បីបញ្ឈប់ការបណ្តេញចេញបាន។
