Menu Close

(1.58) តើកិច្ចប្រជុំ “ការកំណត់ឲ្យឃើញពិការភាព” គឺជាអ្វី?

(1.58) តើកិច្ចប្រជុំ “ការកំណត់ឲ្យឃើញពិការភាព” គឺជាអ្វី?

កិច្ចប្រជុំកម្មវិធី IEP ស្ដីពីការកំណត់ឲ្យឃើញពិការភាពគឺជាកិច្ច​ប្រជុំ​នៃសមាជិកពាក់ព័ន្ធរបស់ក្រុមការងារកម្មវិធី IEP ដែលកំណត់ដោយ​​មា​តា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេង​ទៀ​ត​ និងមណ្ឌ​ល​សិក្សាធិការដើម្បីកំណត់ថាតើសិស្សមាន​ពិការភាព​អាច​ត្រូវបានណែ​នាំ​ឲ្យ​បណ្តេញចេញពីសាលារៀន ឬមានសេវាកម្ម និង/ឬ​ការ​ផ្លាស់ប្តូរ​កន្លែង​រៀន​ដើម្បីធានា FAPE ដែរឬទេ។   វា​គួរតែ​​ធ្វើ​ឡើង​​ក្នុងរយៈពេល 10 ថ្ងៃសិក្សា​ ​បន្ទាប់ពី​ការ​ម្រេច​ចិត្ត​របស់​សា​លា​ក្នុងការបណ្តេញសិស្សចេញ ឬ​ការ​ផ្លាស់ប្តូរ​កន្លែងរៀន​​​របស់គាត់។ ក្នុង​កិច្ចប្រជុំ ក្រុមការងារកម្មវិធី​ IEP ពិនិត្យមើល​ព័ត៌មាន​ពាក់ព័ន្ធ​ពីសំណុំ​​ឯកសារ​របស់សិស្ស រួម​មាន​កម្មវិធី IEP និងព័ត៌មានមួយចំនួន​ដែ​ល​បាន​មក​​ពីគ្រូ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេងទៀត ហើយ​បន្ទាប់​មក​ត្រូវ​ធ្វើការ​សម្រេច​ចិត្តពីរយ៉ាង៖​ (1) តើ​អាកប្បកិរិយានេះបណ្តាលមកពី​ ឬ​មាន​ “ទំនាក់ទំនងដោយ​ផ្ទាល់ និងជា​ទូទៅ​​” ទៅនឹង​ពិការភាពរបស់សិស្ស ហើយ​​ (2) តើ​អាកប្បកិរិយា​នេះ​បណ្តាល​មកពី​ការខកខានរបស់មណ្ឌលសិក្សាធិការក្នុងការអនុវត្តកម្មវិធី IEP ដែរឬទេ? 1

ប្រសិនបើក្រុមការងារកម្មវិធី IEP ឆ្លើយ “បាទ/ចាស” ចំពោះសំណួរ​ណា​មួយ សិស្សមិនអាចត្រូវបានបណ្តេញចេញទេ ហើយការផ្លាស់ប្តូរកន្លែងរៀន​​ណាមួយតម្រូវឱ្យមានការយល់ព្រមពី មាតាបិតា​/អា​ណាព្យា​បាល/​អ្នក​មានសិទ្ធិអប់រំផ្សេងទៀត ឬដីការបស់ ALJ។ ប្រសិនបើ​ក្រុមការងារ​កម្មវិធី​ IEP កំណត់ថា​អាកប្បកិរិយា​នេះ​ គឺជា​កា​របង្ហាញ​​​ពិការភាពរបស់​សិស្ស​ លើកលែង​តែ​អាកប្បកិរិយា​នេះ​ជា​បទ​ល្មើ​សធ្ងន់ធ្ងរ​មួយក្នុងចំណោមបទល្មើសធ្ងន់ធ្ងរ​ដែលបានពិភាក្សា​ខា​ងលើ ពុំ​នោះទេ​ ​សិស្ស​ត្រូវ​តែ​​​ត្រូវតែត្រលប់ទៅកន្លែងសិក្សា​ពីមុនមករបស់គាត់​វិញ (លើ​កលែង​តែមាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំផ្សេង​ទៀត និង​សាលា​រៀន​ឯកភាព​​​ផ្សេងទៀត​ផ្ទុយពីនេះ​)។ សាលាក៏ត្រូវធ្វើការវាយតម្លៃអាកប្បកិរិយាសម្រាប់សិស្ស ឬកែប្រែផែន​ការ​អាកប្បកិរិយាពីមុនមក​​របស់សិស្សផងដែរ​ ដើម្បី​ដោះ​ស្រាយបញ្ហា​អាកប្ប​កិរិយានេះ។ 2 ប្រសិន​បើ​ក្រុមការងារឆ្លើយថា “ទេ” ចំពោះសំណួរទាំងពីរនេះ សិស្ស​អាច​ត្រូវ​បានបញ្ជូនបន្តទៅផ្នែក​​បណ្តេញចេញ។

  1. 34 C.F.R. Sec. 300.530(e).[]
  2. 20 U.S.C. Sec. 1415(k)(1)(F); 34 C.F.R. Sec. 300.530(f).[]