បាទ/ចាស។ ក្នុងកាលៈទេសៈជាក់លាក់មួយចំនួន មណ្ឌលសិក្សាធិការអាចដាក់កូនរបស់អ្នកនៅកន្លែងរៀនផ្សេងទៀតណាមួយបានភ្លាមៗ និងបន្តទុកកូនរបស់អ្នកនៅទីនោះរហូតដល់រយៈពេល 45 ថ្ងៃសិក្សា បើទោះបីជាអាកប្បកិរិយានោះត្រូវបានរកឃើញថាជាការបង្ហាញឲ្យពិការភាពរបស់គាត់ក៏ដោយ។
កូនរបស់អ្នកអាចត្រូវបានគេដាក់ទៅក្នុង “មជ្ឈដ្ឋានអប់រំជំនួសបណ្តោះអាសន្ន” ប្រសិនបើមណ្ឌលសិក្សាធិការអះអាងថាគាត់បានប្រព្រឹត្តអំពើណាមួយដូចខាងក្រោម៖
- កាន់ ឬយកអាវុធតាមខ្លួន ឬយកទៅសាលារៀន ឬនៅក្នុងបរិវេណ ឬក្រៅបរិវេណសាលារៀន
- មានចេតនាយកតាមខ្លួន ឬប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ឬលក់ ឬជំរុញឲ្យមានការលក់ថ្នាំញៀនណាមួយនៅពេលនៅសាលា ក្នុងបរិវេណសាលា ឬក្រៅបរិវេណសាលារៀន។
- ធ្វើឲ្យរងរបួសរាងកាយធ្ងន់ធ្ងរលើមនុស្សម្នាក់ផ្សេងទៀត ពេលនៅសាលា ក្នុងបរិវេណសាលា ឬក្រៅបរិវេណសាលារៀន។ “របួសរាងកាយធ្ងន់ធ្ងរ” មានន័យថា៖ ហានិភ័យខ្ពស់ប្រឈមនឹងការស្លាប់ ឬការឈឺចាប់លើរូបរាងកាយធ្ងន់ធ្ងរ ឬការខូចទ្រង់ទ្រាយរូបរាងជាក់ស្តែងនិងរយៈពេលវែង ឬការបាត់បង់រយៈពេលវែង ឬភាពចុះខ្សោយមុខងារសារពាង្គកាយ សរីរាង្គ ឬផ្លូវចិត្ត។ 1 មណ្ឌលសិក្សាធិការត្រូវតែបន្តជួបជាមួយអ្នកក្នុងរយៈពេល 10 ថ្ងៃសិក្សា ដើម្បីចូលរួមកិច្ចប្រជុំកំណត់ឲ្យឃើញពិការភាព។
- 20 U.S.C. Sec. 1415(k)(1)(G) and (7)(d)); 34 C.F.R. Sec. 300.530(g).[↩]
