ទេ។ មណ្ឌលសិក្សាធិការមានការទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មពាក់ព័ន្ធទាំងនេះ ប្រសិនបើមិនមានផ្តល់ជូនដោយទីភ្នាក់ងារផ្សេងទៀតទេ ប៉ុន្តែមានភាពចាំបាច់ដើម្បីឲ្យសិស្សទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ មណ្ឌលសិក្សាធិការមិនអាចបដិសេធការដាក់បញ្ចូលសេវាកម្មនៅក្នុងកម្មវិធី IEP ដោយសារតែមិនបានកំណត់ប្រភពមូលនិធិនោះទេ។ 1 ច្បាប់ AB 3632 ចែងយ៉ាងជាក់លាក់ថា នៅពេលសេវា CCS រកឃើញថាសេវាកម្មនោះមិនមានភាពចាំបាច់សម្រាប់ហេតុផលវេជ្ជសាស្រ្តនោះទេ សេវាកម្មទាំងនោះត្រូវតែផ្តល់ដោយសាលារៀនតាមមូលដ្ឋាន ប្រសិនបើសេវាកម្មទាំងនោះមានភាពចាំបាច់សម្រាប់ឲ្យកុមារទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ 2 ការព្យាបាល OT/PT បាន និងតែងត្រូវបានចែងបញ្ជាក់នៅក្នុងចំណោមសេវាកម្មពាក់ព័ន្ធទៅនឹងការអប់រំពិសេសដែលមានផ្តល់ជូននៅក្រោមច្បាប់សហព័ន្ធ 3 នៅពេលដែលពួកវាមានភាពចាំបាច់សម្រាប់ហេតុផលនៃការអប់រំ។ ពោលគឺ សេវាកម្មទាំងនេះត្រូវតែបានផ្តល់ជូនដោយមណ្ឌលសិក្សាធិការ ប្រសិនបើពួកវាមានភាពចាំបាច់សម្រាប់កុមារណាម្នាក់ក្នុងការទទួលប្រយោជន៍ពីការអប់រំពិសេស សូម្បីតែនៅក្នុងពេលទីភ្នាក់ងារសេវា CCS មិនផ្តល់ពួកវាក៏ដោយ ដោយសារតែវិធានផ្ទាល់ខ្លួនរបស់ពួកគេ ឬលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបាន។ 4
