ទាំងច្បាប់រដ្ឋនិងសហព័ន្ធ ទទួលស្គាល់សិទ្ធិឪពុកម្តាយចិញ្ចឹមក្នុងការដើរតួនាទីជំនួសឪពុកម្តាយក្នុងដំណើរការកម្មវិធី IEP ប្រសិនបើសិទ្ធិអប់រំរបស់ឪពុកម្តាយត្រូវបានបញ្ចប់។ 1 លើសពីនេះទៀត ច្បាប់រដ្ឋកាលីហ្វ័រញ៉ាបញ្ជាក់យ៉ាងច្បាស់ថាឪពុកម្តាយចិញ្ចឹមត្រូវតែទទួលបានអាទិភាព — (បន្ទាប់ពីអ្នកមើលថែទាំដែលជាសាច់ញាតិ និងមានអាទិភាពមុនអ្នកតស៊ូមតិពិសេសដែលតែងតាំងដោយតុលាការ (CASA) — នៅពេលដែលមណ្ឌលសិក្សាធិការចាត់តាំងឪពុកម្តាយជំនួស។ 2 សូមមើល ជំពូក 9 ព័ត៌មានស្ដីពី សេវាកម្មរបស់អន្តរទីភ្នាក់ងារ (AB 3632)។
