Menu Close

(1.69) តើ​មណ្ឌលសិក្សាធិការ​​ត្រូវតែ​ជួយសិស្ស​ដែលមាន​ពិការភាព​ឲ្យផ្ទេរ​ការសិក្សា​ពីវិទ្យា​ល័យ​ទៅជា​ជីវិត​មនុស្ស​ពេញវ័យដែរឬទេ​?

(1.69) តើ​មណ្ឌលសិក្សាធិការ​​ត្រូវតែ​ជួយសិស្ស​ដែលមាន​ពិការភាព​ឲ្យផ្ទេរ​ការសិក្សា​ពីវិទ្យា​ល័យ​ទៅជា​ជីវិត​មនុស្ស​ពេញវ័យដែរឬទេ​?

បាទ/ចាស។ ច្បាប់​អប់រំពិសេស​របស់​សហព័ន្ធតម្រូវឲ្យមានសេវាកម្ម​ធ្វើផែនការ​ផ្ទេរការ​សិ​ក្សា​​សម្រាប់សិស្ស​ដែលមានពិការភាព ដោយ​មិន​​​គិត​​ថាតើ​ទីភ្នាក់ងារ​មួយ​ណា​ផ្តល់ការគាំទ្រ ឬ​សេវាកម្ម​អប់រំ​ដល់សិស្ស​នោះទេ​។​ ការចាប់ផ្តើម​មិនឲ្យក្រោយពេល​កម្មកម្មវិធី​ IEP ដំបូងត្រូវបានធ្វើឡើង បន្ទាប់​ពី​សិស្សម្នាក់​មានអាយុ​ 16 (ឬ​ក្មេង​​ជាងនេះ​ ប្រសិនបើ​ក្រុម​ការងារ​កម្មវិធី IEP បានកំណត់ថាសមស្រប​) និង​បានធ្វើបច្ចុប្បន្នភាព​​ប្រចាំឆ្នាំ រួចមក នោះ​កម្មវិធី​ IEP ត្រូវតែ​មានរបាយការណ៍​ស្តីពី​គោលដៅ​ក្រោ​យ​ការ​សិក្សា​នៅវិទ្យាល័យ​ដែល​អាច​វាស់ស្ទង់​បាន​សមស្រប​។ គោល​ដៅ​នេះ​ត្រូវ​តែ​ផ្អែកលើ​ការវាយតម្លៃ​លើការផ្ទេរការសិក្សា​ដែលសម​ស្រ​បតាមអាយុដែលពាក់ព័ន្ធនឹង​ការ​បណ្តុះបណ្តាល ការអប់រំ ការងារ និង​ជំ​នា​ញរស់នៅ​ឯករាជ្យ​ ប្រសិនបើសមស្រប​។​ កម្មវិធី​ IEP ក៏ត្រូវ​មាន​ផងដែរ​នូវ​របាយការណ៍ស្តីពីសេវាកម្មផ្ទេរការសិក្សា ​ដែល​ចាំបាច់​សម្រាប់​សិស្ស​ ដែល​របាយការណ៍​នោះ​ផ្តោត​ទៅលើ​វគ្គសិក្សា​រប​ស់សិស្ស​ (ដូចជា​ការចូលរួម​នៅក្នុង​វគ្គសិក្សាសម្រាប់​ត្រៀមសិក្សា​នៅ​មហា​វិទ្យាល័យ​ ឬ​កម្មវិធី​អប់រំ​វិជ្ជាជីវៈ)។ លើសពីនេះទៀត កម្មវិធី​ IEP ត្រូវតែ​មាន​របាយការណ៍​អំពី​ការទទួលខុស​ត្រូវ​​របស់​អន្តរទីភ្នាក់ងារផងដែរ​​​ ប្រសិនបើសមស្រប​។ 1

  1. 20 U.S.C. Sec. 1414(d)(1)(A); 34 C.F.R. Secs. 300.320(b) & 300.321(b)(3).[]