Menu Close

(1.70) តើសេវា​កម្ម​ផ្ទេរការសិក្សា​អ្វីខ្លះ​សម្រាប់​សិស្ស​នៅក្នុងការ​អប់រំ​ពិសេស?

(1.70) តើសេវា​កម្ម​ផ្ទេរការសិក្សា​អ្វីខ្លះ​សម្រាប់​សិស្ស​នៅក្នុងការ​អប់រំ​ពិសេស?

សេវាកម្មផ្ទេរការសិក្សា​សម្រាប់​សិស្ស​នៅក្នុងការអប់រំពិសេស​ គឺ​ជាសេវាកម្មដែលជួយ​សិស្ស​ផ្លាស់​ពី​ការសិក្សា​នៅសាលា​ទៅជា​ជីវិត​មនុស្ស​ពេញវ័យ​។​ ពួកវាគួរតែ​ឆ្លុះ​បញ្ចាំង​ទៅលើ​គោលដៅ​ផ្ទា​ល់​ខ្លួនរបស់សិស្ស​សម្រាប់​អនាគតរបស់គាត់។

ច្បាប់កំណត់និយមន័យ​សេវា​ផ្ទេរការសិក្សា​ថា​៖

ជាបណ្តុំសកម្មភាព​សម្របសម្រួល​សម្រាប់សិស្ស​ម្នាក់​ដែលមានពិការភាព​ —

  1. បង្កើត​ឡើង​ក្នុងក្របខណ្ឌ​នៃកិច្ច​ដំណើរការ​តម្រង់ទិសទៅរក​លទ្ធផល​ ដែល​លើក​កម្ព​ស់​​ការផ្ទេរ​ពីសកម្មភាព​សិក្សា​នៅសាលា​ទៅជា​សកម្មភាព​ក្រោយការសិក្សានៅសាលា​ រួមមាន​ដូចជា​ការអប់រំ​ក្រោយ​វិទ្យាល័យ​​ ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ការងារ​រួមបញ្ចូល​គ្នា​ (រួមមាន​ការងារដែលមានការជួយគាំទ្រជាដើម​) ការអបរំបន្តនិង​សម្រាប់​មនុស្ស​ពេញវ័យ​ សេវាក​ម្ម​សម្រាប់មនុស្ស​ពេញវ័យ ការរស់នៅដោយឯករាជ្យ ឬ​ការចូលរួម​នៅក្នុងសហគមន៍។
  2. ផ្អែកលើ​តម្រូវការ​របស់សិស្ស​ម្នាក់ៗ ដោយ​ពិចារណាលើ​​ចំណុចខ្លាំង ចំណង់​ចំណូល​ចិត្ត​ និង​ចំណាប់​​អារម្មណ៍​របស់សិស្ស​ និង​
  3. រួមបញ្ចូល​ការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធន៍សហគមន៍ ការអភិវឌ្ឍឬការងារ​ និង​វត្ថុបំណង​ជីវិតរ​ស់​នៅ​​ជាមនុស្សពេញវ័យ​ក្រោយការសិក្សា​នៅវិទ្យាល័យ​ និង​ការទទួល​បាន​បំណិន​ជីវិតប្រចាំថ្ងៃ​ និង​ការវាយតម្លៃ​មុខងារ​​វិជ្ជាជីវៈ ប្រសិនបើ​សមស្រប​។

[20 U.S.C. Sec. 1401(34); 34 C.F.R. Sec. 300.43(a).]

ច្បាប់រដ្ឋ​តម្រូវ​ថា​ប្រធានផ្នែក​គ្រប់គ្រង​ការបង្រៀន​សាធារណៈ​របស់រដ្ឋ​​ ត្រូវ​ផ្តល់​សេវាកម្ម​ផ្ទេរការ​សិក្សា​​របស់​​សិស្ស​អប់រំ​ពិសេស​ឲ្យបាន​ច្រើន​ ដូចជា​ការបណ្តុះបណ្តាល​ការងារ​និង​សិក្សា​ធិការ ការធ្វើផែនការយុទ្ធសាស្ត្រ ការសម្រប​សម្រួល​​អន្តរ​ក្រសួង និង​ការបណ្តុះ​បណ្តាល​ឪពុកម្តាយ​ជាដើម​។​​ [Cal. Ed. Code Sec. 56461.]