Menu Close

(1.72) តើសិស្សអាចបន្តទទួលបានសេវាកម្មផ្ទេរការសិក្សាបន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាដែរឬទេ?

(1.72) តើសិស្សអាចបន្តទទួលបានសេវាកម្មផ្ទេរការសិក្សាបន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាដែរឬទេ?

បាទ/ចាស។ ប្រសិនបើសិស្សមិនបំពេញបានតាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សាទេ គា​ត់​អាចទទួលបាន “វិញ្ញាបនបត្របញ្ចប់ការសិក្សា” (អាច​ហៅ​ផង​ដែរ​ថា “វិញ្ញា​បនបត្របញ្ចប់កម្មវិធីសិក្សា”) នៅបំណាច់ឆ្នាំចុងក្រោយ​ធម្មតា ឬ​នៅ​​ពេល​ណាមួយ មុន​ពេល​គាត់​ចាក​ចេញពី​មណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ មណ្ឌលសិក្សា​ធិការ​ត្រូវតែ​បន្ត​ផ្តល់​សេវា​កម្មផ្ទេរការសិក្សា​ដល់សិស្សនេះ​ រហូ​ត​​ដល់​គាត់​មានអាយុ​ 22 ឆ្នាំ​​។​ សូមមើល ជំពូក 11 ព័ត៌មានស្ដីពីការបញ្ចប់ការសិក្សា​/ការធ្វើតេស្ត

អ្នក​គួរតែ​​ធានា​ថា​កម្មវិធី​ IEP របស់កូនអ្នក​ រួមមញ្ចូល​នូវ​ផែន​ការផ្ទេរ​ការ​សិក្សា​​ដោយចាប់ផ្តើមនៅអាយុ 16 ឆ្នាំ ឬ​ក្មេង​ជាងនេះ​ ដោយផ្តោតលើ​សេវា​​កម្មផ្ទេរការសិក្សា។​ 1 អ្នកក៏គួរតែ​ពិភាក្សា​ផងដែរ​ជាមួយ​ក្រុមការងារ​កម្មវិធី​ IEP ថាតើ​គោល​ដៅ​កម្មវិធី​ IEP របស់កូនអ្នកក្នុង​ការ​ដោះស្រាយ​​បញ្ហាផ្ទេរការសិក្សានេះ នឹង​​ត្រូវបញ្ចប់យ៉ាង​ដូចម្តេច​ មុនពេល​សេវាកម្ម​ទាំងអស់មកពី​មណ្ឌ​​​​ល​សិក្សា​ធិការ​ត្រូវបាន​បញ្ចប់​។

  1. Cal. Ed. Code Sec. 56345(a)(8).[]