“ការងារដែលទទួលបានការគាំទ្រ” គឺជាជម្រើសនៃទីកន្លែងសិក្សាវិជ្ជាជីវៈ ដែលបានប្រើប្រាស់ជាចម្បងសម្រាប់បុគ្គលដែលមានពិការភាពផ្នែកលូតលាស់។ ក្រោមច្បាប់រដ្ឋ (ហៅថា “Lanterman Act”) នេះមានន័យថាជាការងារដែលទទួលបានប្រាក់កម្រៃនៅក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នាមួយនៅក្នុងសហគមន៍ ដែលមនុស្សមាន ឬគ្មានពិការភាព មានទំនាក់ទំនងគ្នានៅក្នុងមជ្ឈដ្ឋាននោះ។ និយោជិតអាចត្រូវបានជួលដោយនិយោជកនៅក្នុងសហគមន៍ដោយផ្ទាល់ ឬតាមរយៈកិច្ចសន្យា (មជ្ឈមណ្ឌលក្នុងតំបន់ ឬក្រសួងស្តារនីតិសម្បទា) ជាមួយនឹងទីភ្នាក់ងារការងារដែលទទួលបានការគាំទ្រ។ ជាធម្មតា សេវាគាំទ្រជាបន្តបន្ទាប់ត្រូវបានផ្តល់ជូនដល់និយោជិត ដើម្បីឲ្យគាត់អាចបន្តការងារនោះបាន។ 1 ជម្រើសនៃកន្លែងរៀនវិជ្ជាជីវៈគួរតែមានផ្តល់ជូនផងដែរដល់អ្នកដែលមានពិការភាពផ្សេងទៀត។
- California Welfare and Institutions Code (Cal. Welf. & Inst. Code) Secs. 4851(n)- (p).[↩]
