Menu Close

(1.76) តើអ្វីជាប្រព័ន្ធវាយតម្លៃលទ្ធផលសិក្សា និងការរីកចម្រើន​របស់​សិស្ស​​នៅ​រដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)?

(1.76) តើអ្វីជាប្រព័ន្ធវាយតម្លៃលទ្ធផលសិក្សា និងការរីកចម្រើន​របស់​សិស្ស​​នៅ​រដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)?

CAASPP គឺជាប្រព័ន្ធតេស្តបញ្ចប់ការសិក្សារបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា សម្រាប់​មុខវិជ្ជា​អក្សរសាស្រ្ត​/អក្ខរ​កម្ម​​​ភាសា​អង់គ្លេស (English Language Arts/Literacy, ELA) និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី 3 រហូត​ដល់ទី 8 និង​ទី 11។  វារួមបញ្ចូលនូវ​ការធ្វើតេស្តផ្នែក​​វិទ្យាសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា (California Science Test, CAST) សម្រាប់​សិស្ស​ថ្នាក់ទី 5 ទី 8 និងថ្នាក់ណាមួយ​ក្នុង​ចំណោម​ថ្នាក់ទី 10 ទី 11 ឬទី 12 ដែល​សិស្ស​កំពុង​ទទួលការសិក្សា​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នៅក្នុង​ថ្នាក់​​រៀននោះ​។ 1

ផ្នែក ELA និងផ្នែកគណិតវិទ្យានៃការធ្វើតេស្ដ គឺផ្អែកលើ​ស្តង់ដារ​ស្នូល​ទូទៅ​របស់រដ្ឋ (Common Core State Standards, CCSS) ដែល​ជាសំណុំ​ស្ដង់​ដារ​សមិទ្ធិផលសិក្សា​ដែលរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមួយចំនួនទៀត​បានទ​ទួល​យកចាប់តាំងពីឆ្នាំ 2010 មក។ CCSS រៀបរាប់អំពីអ្វី​ដែល​សិស្សគួរតែ​ដឹង​ និងអាចធ្វើបាននៅក្នុងផ្នែក​នៃ​មុខ​វិជ្ជានីមួយ​ៗ​នៅ​តាម​កម្រិត​ថ្នាក់រៀនទាំងនេះ​។ CAST វាស់វែងនូវអ្វីដែលសិស្សដឹង​ និងអាចប្រើប្រាស់បាន​ដោយប្រើ​ស្ត​ង់​ដា​រ​បែប​វិទ្យាសាស្ត្រ​ជំនាន់ថ្មី​របស់​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Next Generation Science Standards) ដែលផ្តោតលើការយល់​ដឹងអំពី​ទស្សនៈ​បែបវិទ្យាសាស្ត្រ​ ដែលមាននៅក្នុងវិទ្យាសាស្ត្រជីវិត វិទ្យាសាស្ត្រផែនដី និង​អវកាស និងវិទ្យាសាស្ត្ររូបនិយម។

សិស្សដែលមានកម្មវិធី IEP នៅថ្នាក់ទីបី​ដល់ថ្នាក់ទី​ប្រាំបី និង​ទី​ដប់​មួយ​ ដែលពួកគេ​មិនអាចធ្វើតេស្ត CAASPP​ បាន​ ទោះបី​ជាមានការ​សម្របសម្រួលសមស្រប និង​ទោះមាតាបិតា/អាណា​ព្យាបាល/អ្ន​កមា​ន​សិទ្ធិអប់រំផ្សេងទៀតរបស់ពួកគេមិនបា​ន​សុំការ​អនុ​គ្រោះ​មិនឲ្យ​ពួកគេ​​​ចូលរួម​​កម្មវិធី​នោះក៏ដោយ​ ប៉ុន្តែ​ពួកគេ​អាច​ត្រូវ​បាន​ផ្តល់​​ការ​ធ្វើតេស្ត​ជំនួស ​​ដែល​ត្រូវ​បានគេ​ស្គាល់​ថាជា​ការវាយតម្លៃជំនួស​របស់​រដ្ឋកាលីហ្វ័រញ៉ា (California Alternate Assessment, CAA)។  សូមមើល ជំពូក​ 11 ព័ត៌មានស្តីពី​ការវាយតម្លៃ​​ទូ​ទាំង​មណ្ឌលសិក្សាធិការ/លក្ខខណ្ឌតម្រូវ​នៃការបញ្ចប់ការសិក្សា​។

  1. Title 5 California Code of Regulations (.C.C.R) Sec. 851.5. ប្រព័ន្ធ CAASPP បានដាក់ជំនួសកម្មវិធី​ធ្វើតេស្តស្តង់ដារ ​និង​ការ​ធ្វើ​របាយការណ៍​ (Standardized Testing and Reporting, STAR) ដោយ​ចាប់ផ្តើមនៅឆ្នាំសិក្សា 2014-15។ [ច្បាប់​អប់រំនៅ​​រដ្ឋកាលីហ្វ័រញ៉ា​ (Cal. Ed. Code) Sec. 60640.[]