Menu Close

(1.87) តើ​លក្ខណៈវិនិច្ឆ័យ​សិទ្ធិទទួលបាន​សេវាអន្តរាគមន៍​ពីដើមទី​ (“Early Start”) នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​មាន​អ្វីខ្លះ​?

(1.87) តើ​លក្ខណៈវិនិច្ឆ័យ​សិទ្ធិទទួលបាន​សេវាអន្តរាគមន៍​ពីដើមទី​ (“Early Start”) នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​មាន​អ្វីខ្លះ​?

នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា កុមារដែលមានអាយុតិចជាង 3 ឆ្នាំ​ គឺមាន​សិទ្ធិ​ទ​ទួ​លបាន​អ្វីដែល​រដ្ឋ​ហៅថា សេវា​កម្ម​ “Early Start” ប្រសិនបើ​គាត់បំពេញ​បាន​តាមលក្ខណៈវិនិច្ឆ័យ​ណាមួយ​​ដូចខាងក្រោម​ បន្ទាប់ពីការវាយតម្លៃ​៖

  1. ទារក និងកុមារទើបចេះដើរ​ដែលមាន​ការលូតលាស់យឺតយ៉ាវ​នៅ​ក្នុងផ្នែក មួយ​ឬច្រើន​​ក្នុង​ចំណោម​ផ្នែក​ទាំងប្រាំដូចជា​៖ ការលូតលាស់ផ្នែក​យល់​ដឹង ការលូតលាស់​ផ្នែក​រាងកាយ និង​ចលករ​ រួមទាំង​គំហើញ និង​ការ​ស្តាប់​ផងដែរ​ ការលូតលាស់ផ្នែកទំនាក់ទំនង​ ការលូតលាស់​ផ្នែកអារម្មណ៍​ និង​សង្គម ឬ​ការលូតលាស់ផ្នែក​សម្របខ្លួន​។​ ទារក និងកុមារ​ទើបចេះ​ដើរ​ដែលមានការលូតលាស់​យឺតយ៉ាវ​​ គឺ​ជាអ្នក​ដែល​ត្រូវបានកំណត់ថា​មាន​ភាព​​ខុសគ្នា​​ខ្លាំងគួរឲ្យ​កាត់សម្គាល់​​រវា​ង​កម្រិ​ត​នៃ​ការ​លូតលាស់ដែលបានរំពឹងទុក​សម្រាប់​វ័យរបស់ពួកគេ​ និង​កម្រិត​មុខងារ​​បច្ចុប្បន្ន​របស់ពួកគេ​។​ ការកំណត់នេះ​ ត្រូវតែ​ធ្វើឡើង​ដោយបុគ្គលិកដែល​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដែលពួកគេ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​​ក្រុមការងារ​ពហុជំនាញ​ ឬផ្នែកនៃ​ក្រុមការ​ងារ​នេះ​ រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នក​មា​ន​សិទ្ធិអប់រំផ្សេងទៀតផងដែរ។ ភាពខុសគ្នា​ខ្លាំងគួរឲ្យកត់សម្គាល់​​ មានន័យថា​ជា​ការលូតលាស់យឺតយ៉ាវ​ 33 ភាគរយ​​នៅក្នុង​ផ្នែក​លូតលាស់​មួយ ឬច្រើន​
  2. ទារក និងកុមារ​ទើបចេះដើរ​ដែលមាន​ស្ថានភាព​ហានិភ័យ​ពីមុន​មក​ស្រា​ប់​ ដែលពួកគេ​គឺ​ជា​ទារក​ និង​កុមារទើបចេះដើរ​​ដែល​មាន​ស្ថានភាព​​ហៅ​ថា​សមុដ្ឋានសាស្រ្ត ដែលរួមមានជំងឺប្រមឹកនៃគភ៌ ឬ​ស្ថានភាពដែលមាន​ផលវិបាក​​នៃ​ការ​លូតលាស់​​ដែលមានគ្រោះថ្នាក់​ពីមុនមក​។ ស្ថានភាពនេះ​​ ត្រូវបាន​ធ្វើរោគវិនិច្ឆ័យ​ដោយ​បុគ្គលិកដែល​មាន​​លក្ខ​ណៈ​សម្បត្តិគ្រប់គ្រាន់​ ដែលបាន​ទទួល​ស្គាល់​ដោយ​​​ក្រុមការងារ​ពហុជំនាញ​ ឬ​ផ្នែកនៃ​ក្រុមការ​ងារ​នេះ​ រួមទាំងមាតាបិតា/អាណាព្យា​បាល/អ្នក​មាន​សិ​ទ្ធិ​អប់រំផ្សេងទៀតផងដែរ។ ស្ថានភាព​នេះត្រូវបានបញ្ជាក់​ថា​មាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ឈានទៅ​រក​កា​រ​​លូតលាស់យឺត​យ៉ាវ ប្រសិនបើការលូតលាស់​យឺតយ៉ាវនោះ​មិនបង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅពេល​ធ្វើ់រោគវិនិច្ឆ័យនេះ​​ទេ​។​
  3. ទារក និងកុមារទើប​ចេះ​ដើរ​ដែល​មានហានិភ័យខ្ពស់ប្រឈមទៅនឹង​ពិការ​ភាព​ផ្នែកលូតលាស់​ធ្ងន់ធ្ងរ​ ដោយសារ​កត្តា​ហានិភ័យ​ផ្នែកជីវ​វេជ្ជ​សា​ស្ត្រ​រួមផ្សំ​បញ្ចូលគ្នា ដែលវត្តមានរបស់វា​ត្រូវបាន​​ធ្វើ​រោគ​វិនិច្ឆ័យ​​​ដោយ​បុគ្គ​លិក​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដែលបាន​ទទួល​ស្គាល់​ដោយ​​ក្រុម​ការ​ងារ​​ពហុជំនាញ​ ឬផ្នែកនៃ​ក្រុមការ​ងារ​នេះ​ រួមទាំងមាតាបិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។ 1

  1. Cal. Gov. Code Sec. 95014(a).[]