បាទ/ចាស។ ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា គ្រប់មណ្ឌលសិក្សាធិការទាំងអស់មានអំណាចដើម្បីផ្តល់សេវាកម្មអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដល់កុមារដែលមានសិទ្ធិទាំងអស់ ដែលមានអាយុចន្លោះពីបីឆ្នាំដល់ប្រាំឆ្នាំគ្រប់ៗគ្នា។ 1
ប្រសិនបើកុមារណាម្នាក់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបានសេវាកម្ម “អន្តរាគមន៍ពីដើមទី” ឬ “ការចាប់ផ្តើមពីដើមទី” ពីមណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សាធិការត្រូវធានាថាកុមារនោះមានផ្ទេរការសិក្សាដ៏រលូន និងប្រកបដោយសុវត្ថិភាពចូលទៅកាន់កម្មវិធីសិក្សាថ្នាក់មត្តេយ្យសិក្សាកម្រិតទាប។ 2 មណ្ឌលសិក្សាធិការក៏ត្រូវធានាផងដែរថាកម្មវិធី IEP ត្រូវបានបង្កើតឡើង និងកំពុងអនុវត្តមកត្រឹមពេលកុមារគ្រប់អាយុបីឆ្នាំ។ 3 ប្រសិនបើកុមារម្នាក់មានអាយុបីឆ្នាំនៅអំឡុងរដូវក្តៅ ក្រុមការងារកម្មវិធី IEP ត្រូវតែកំណត់កាលបរិច្ឆេទដែលសេវាកម្មវិធី IEP នឹងត្រូវចាប់ផ្តើម។ 4 មណ្ឌលសិក្សាធិការត្រូវតែចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការផ្ទេរការសិក្សាដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលក្នុងតំបន់។ 5 សូមមើល ជំពូក 12 ព័ត៌មានស្តីពីសេវាអន្តរគមន៍ពីដើមទី។
