លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានសម្រាប់កុមារថ្នាក់មត្តេយ្យសិក្សាកម្រិតទាប គឺដូចគ្នាទៅនឹងលក្ខណៈវិនិច្ឆ័យសម្រាប់កុមារដែលគ្រប់អាយុចូលរៀនដែរ។ ដើម្បីមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស កុមារម្នាក់ត្រូវតែមានស្ថានភាពពិការភាពដូចខាងក្រោមមួយ៖
- ជំងឺអូទីសឹម
- ពិការភ្នែក គ-ថ្លង់
- ពិការគ-ថ្លង់
- ការរំខានផ្នែកអារម្មណ៍
- ការចុះខ្សោយការស្តាប់
- ពិការភាពផ្នែកបញ្ញា
- ពិការភាពចម្រុះច្រើនផ្នែក
- ការចុះខ្សោយផ្នែកគ្រោងឆ្អឹង
- ការចុះខ្សោយផ្នែកសុខភាពផ្សេងទៀត (រួមមានជំងឺផ្ចង់អារម្មណ៍ (ADD) ឬជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD))
- ពិការភាពក្នុងការសិក្សាជាក់លាក់
- ការចុះខ្សោយនៃការនិយាយឬភាសាមួយ ឬច្រើននៅក្នុងផ្នែកសូរសំឡេង ភាពស្ទាត់ជំនាញ ភាសា និងការបញ្ចេញសំឡេង
- របួសខួរក្បាលដោយសារការប៉ះទង្គិច
- ភាពចុះខ្សោយនៃគំហើញ ឬ
- ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក
បន្ថែមទៅលើការបំពេញបានតាមលក្ខណៈវិនិច្ឆ័យមួយ ឬច្រើននៃពិការភាពនេះ កុមារម្នាក់ចាំបាច់ត្រូវការ “ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស ឬសេវាកម្មនានា” ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំពិសេស។ ម្យ៉ាងទៀត កុមារនោះត្រូវតែមានតម្រូវការដែលមិនអាចបំពេញបានដោយការសម្របសម្រួលនៅតាមផ្ទះ និងសាលារៀន (ឬក្នុងមជ្ឈដ្ឋានទាំងពីរ) បើមិនមានការត្រួតពិនិត្យ និងគាំទ្រជាបន្តបន្ទាប់នោះទេ។ 1បានការអប់រំពិសេស។ ម្យ៉ាងទៀត កុមារនោះ ត្រូវតែមានតម្រូវការនានាដែលមិនអាចបំពេញបានដោយការសម្របសម្រួលនៅតាមផ្ទះ និងសាលារៀន (ឬក្នុងមជ្ឈដ្ឋានទាំងពីរ) បើមិនមានការត្រួតពិនិត្យ និងគាំទ្រជាបន្តបន្ទាប់នោះទេ។ 2
