បាទ/ចាស។ លក្ខខណ្ឌតម្រូវនៃច្បាប់ IDEA ពាក់ព័ន្ធនឹងការអប់រំកុមារនៅក្នុង “មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត” (LRE) អនុវត្តទៅលើកុមារដែលមានពិការភាពនៅថ្នាក់មត្តេយ្យសិក្សាកម្រិតទាប។ 1 មណ្ឌលសិក្សាធិការត្រូវតែផ្តល់កម្មវិធីមួយដល់ក្រុមកុមារដែលគ្មានពិការភាព ប្រសិនបើក្រុមការងារកម្មវិធី IEP របស់កុមារកំណត់ថាការនេះគឺមានភាពសមស្រប។ ប៉ុន្តែ ប្រសិនបើមណ្ឌលសិក្សាធិការមិនមានកម្មវិធីថ្នាក់មត្តេយ្យសិក្សាកម្រិតទាបសម្រាប់កុមារដែលមានពិការភាពនោះទេ នោះមិនមានលក្ខខណ្ឌតម្រូវសហព័ន្ធណាមួយក្នុងការបង្កើតកម្មវិធីថ្នាក់មត្តេយ្យសិក្សាកម្រិតទាបទៅទូទាំងមណ្ឌលសិក្សាធិការសម្រាប់តែគោលបំណងនៃការអនុវត្តលក្ខខណ្ឌតម្រូវ LRE នោះទេ។ សូមមើល ជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត, និង ជំពូក 13 ព័ត៌មានស្ដីពីសេវាកម្មអប់រំនៅមត្តេយ្យសិក្សាកម្រិតទាប។
- 34 C.F.R. Sec. 300.116.[↩]
