Menu Close

(1.98) ប្រសិនបើកូនរបស់ខ្ញុំ​មាន​ជំងឺ​ឆ្លង​ តើ​មណ្ឌលសិក្សាធិការ​​អាច​ប​ដិ​សេធ​មិនផ្តល់​​អ្នកបង្រៀនតាមផ្ទះ​ ឬ​ហាមឃាត់គាត់​មិនឲ្យ​ចូលរៀន​នៅ​សាលា​ ដោយ​ផ្អែក​លើ​មូលដ្ឋាននៃ​ហានិភ័យ​ចំពោះ​បុគ្គលិក ឬ​កុមារ​ផ្សេង​ទៀត​ដែរឬទេ​?

ក្រោមបទប្បញ្ញត្តិ​របស់រដ្ឋ សិស្ស​ម្នាក់ “នៅពេល​ឆ្លង​នូវ​ជំងឺ​ឆ្លង ឬ​ឆ្លង​មេ​រោគ​អាច​នឹង​មិនបន្តសិ្ថតនៅក្នុង​សាលារៀនសាធារណៈ​ទៀតនោះទេ។” 1 ប៉ុន្តែ​ គោលនយោបាយរបស់​មណ្ឌលសិក្សាធិការដែល​បដិសេធ​ការប​ង្រៀ​នតាមផ្ទះ ឬ​ការចូលរៀននៅសាលា​ចំពោះសិស្ស​ដែលមានជំងឺ​ឆ្លង​ ដោយ​សារ​មូលហេតុ​មានហានិភ័យ​ចំពោះ​អ្នកដទៃ នឹង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​ដោយ​តុលាការ​។​ យ៉ាង​ហោចណាស់​តុលាការ​មួយ​ បាន​ជឿជាក់​​ថា​កត្តាទាំងនេះ​ ត្រូវ​យក​មក​ពិចារណា៖ 

  1. តើហានិភ័យ​មាន​កម្រិតខ្លាំង​ប៉ុនណា​ឲ្យ​ប្រាកដ​ ពាក់ព័ន្ធនឹង​លក្ខ​ណៈ​ដែល​ជំងឺនេះ​ត្រូវ​បាន​ចម្លង​
  2. រយៈពេលនៃ​ហានិភ័យ ​
  3. តើហានិភ័យ​មា​ន​កម្រិតខ្លាំង​ប៉ុនណាពាក់ព័ន្ធនឹងផលវិបាក​នៃ​ការ​ឆ្លង​​ជំងឺ ​
  4. លទ្ធ​ភាព​​ដែល​អាច​ចម្លង​​ជំងឺ​ និង ​
  5. វិធានការ​សមស្រប​ដែល​អាច​យកមក​អនុវត្ត​ដើម្បីកាត់បន្ថយ​ហានិភ័យ។ 2

  1. 5 C.C.R. Sec. 202.[]
  2. Martinez v. School Board of Hillsborough County, 861 F.2d 1502 (11th Cir. 1988)។ សូមមើលសេចក្តីសម្រេចដែលពាក់ព័ន្ធនៅ 711 F.Supp 1066 (តុលាការ​មណ្ឌលសហរដ្ឋអាមេរិកឆ្នាំ 1989)។[]