Menu Close

(1.100) តើមានអ្វីកើត​ឡើង​ចំពោះកម្មវិធី​អប់រំ​ពិសេសរបស់កូនខ្ញុំ​​ ប្រ​សិ​នបើ​យើង​ផ្លាស់ពី​មណ្ឌលសិក្សា​ធិការ​មួយ​ទៅ​មណ្ឌលសិក្សាធិការមួយ​ទៀត​?

(1.100) តើមានអ្វីកើត​ឡើង​ចំពោះកម្មវិធី​អប់រំ​ពិសេសរបស់កូនខ្ញុំ​​ ប្រ​សិ​នបើ​យើង​ផ្លាស់ពី​មណ្ឌលសិក្សា​ធិការ​មួយ​ទៅ​មណ្ឌលសិក្សាធិការមួយ​ទៀត​?

នៅពេលសិស្ស​ម្នាក់​ធ្វើការផ្ទេរ​នៅអំឡុង​ឆ្នាំសិក្សាណាមួយ​​ទៅកាន់​មណ្ឌ​ល​សិក្សាធិការថ្មី​ដែលមិនមែនជា​ផ្នែកមួយ​នៃ​ផ្នែក​ផែនការ​មូលដ្ឋាននៃ​ការ​អប់រំពិសេស​ (Special Education Local Plan Area, SELPA) តែ​មួយ​ នោះ​មណ្ឌល​សិក្សា​​ធិការ​ថ្មីត្រូវតែ​ផ្តល់​ឲ្យសិស្ស​នូវ​ការអប់រំ​ FAPE ដែល​រួម​មាន​​សេវាកម្ម​ដែល​មានលក្ខណៈប្រហាក់ប្រហែល​ទៅនឹង​សេវាកម្ម​​នៅក្នុង​កម្មវិធី​ IEP របស់មណ្ឌលសិក្សាធិការចាស់​ ក្នុងរយៈពេល​ 30 ថ្ងៃ​ដំបូង​នៃ​ការចូលរួម​ទៅ​ក្នុង​មណ្ឌល​សិក្សា​ថ្មី​។ (SELPA គឺជា​អង្គភាព​រដ្ឋបាល​រដ្ឋកាលីហ្វ័រញ៉ា​ ដែលរួមបញ្ចូលគ្នាឡើង​ដោ​យ​មណ្ឌលសិក្សាធិការ​ធំតែមួយ​គត់​ ឬ​បណ្តុំ​មណ្ឌល​សិក្សា​ធិការ​តូចៗ​នានា​ ដែលប្រមូលផ្តុំនូវ​ធនធានអប់រំ​ពិ​សេស​។) អំឡុង​រយៈពេល​ 30 ថ្ងៃ​ដំបូង​ មណ្ឌលសិក្សាធិការថ្មី​ត្រូវ​តែ​ប្រើប្រាស់​កម្មវិធី IEP ពីមណ្ឌលសិក្សាធិការចាស់​ ឬបង្កើត​ និង​អនុវត្ត​កម្មវិធី​ IEP ថ្មី​មួយដែល​មានភាព​ស្របទៅតាមច្បាប់អប់រំ​ពិសេស​របស់សហព័ន្ធនិងរដ្ឋ​។ 1

ប្រសិនបើអ្នកផ្ទេរ​ក្នុងអំឡុងឆ្នាំសិក្សា​​ទៅមណ្ឌល​សិក្សា​ធិការ​ថ្មី ដែ​លស្ថិតនៅក្នុង​ផ្នែក​ SELPA តែមួយ នោះ​មណ្ឌលសិក្សាធិការថ្មី​ត្រូវតែ​បន្ត​ ដោយ​ឥត​ពន្យារពេល​ ក្នុងការផ្តល់​សេវាកម្ម​ដែល​មានភាព​ប្រហាក់​ប្រ​ហែល​ទៅនឹង​សេវាកម្ម​ទាំងឡាយ​ដែលមានចែង​នៅក្នុង​កម្មវិធី​ IEP ពីមុនមក លើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំ​ផ្សេងទៀត និង​មណ្ឌលសិក្សាធិការ​បង្កើត​ និង​អនុវត្ត​ IEP ថ្មីមួយ​។ 2

ប្រសិនបើសិស្សម្នាក់ផ្ទេរ​ក្នុងអំឡុងឆ្នាំសិក្សាចូ​លទៅកាន់​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ជាមួយនឹង​កម្មវិធី​ IEP មកពីរដ្ឋ​ផ្សេងទៀតមណ្ឌលសិក្សាធិការ​ថ្មី​​​​រប​ស់​គាត់ត្រូវតែ​ផ្តល់ទៅឲ្យគាត់​នូវ​ការអប់រំ​ FAPE រួមទាំង​សេវាកម្ម​ដែល​មា​ន​លក្ខណៈប្រហាក់ប្រហែលទៅនឹង​សេវាកម្ម​នៅក្នុងកម្មវិធី IEP ពីមុនមក​របស់គាត់​ ដោយមានការពិគ្រោះយោបល់ជាមួយ​មាតា​បិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត រហូតដល់​មណ្ឌល​សិ​ក្សា​ធិការ​ថ្មី​​ធ្វើការវាយតម្លៃ​ថ្មីមួយ ហើយ​បន្ទាប់មក​បង្កើត​កម្មវិធី​ IEP ថ្មីមួយ​ឡើង​។ [Cal. Ed. Code Sec. 56325(a)(3).] មណ្ឌលសិក្សាធិការថ្មីរបស់សិស្ស​ត្រូវតែ​ចាត់វិធានការ​សមស្រប​ដើម្បី​ទទួល​បាន​ភ្លាមៗ​នូវ​កំណត់ត្រា​របស់សាលាគាត់​។​ 3

  1. Cal. Ed. Code Sec. 56325(a)(1).[]
  2. Cal. Ed. Code Sec. 56325(a)(2).[]
  3. 20 U.S.C. Sec. 1414(d)(2)(C)(ii); 34 C.F.R. Secs. 300.323(e) & (f); Cal. Ed. Code Sec. 56325(b)(1).[]