ទេ។ ច្បាប់សហព័ន្ធផ្តល់ឲ្យសិស្សដែលមានពិការភាពនៅក្នុងស្ថានភាពនេះ នូវសិទ្ធិបន្តិចបន្តួចប៉ុណ្ណោះក្នុងការទទួលបានសេវាកម្មអប់រំ។ សិស្សមានពិការភាពម្នាក់ដែលត្រូវបានដាក់ដោយឪពុកម្តាយទៅក្នុងសាលាឯកជន រួមទាំងសាលាសាសនាផងដែរ — ពោលគឺបានចុះឈ្មោះដោយការស្ម័គ្រចិត្ត និងជាឯកតោភាគី ដោយគ្មានការយល់ព្រមរបស់ក្រុមការងារកម្មវិធី IEP — គឺគ្មានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធដែលគាត់អាចទទួលបាន ក្នុងករណីគាត់ចុះឈ្មោះចូលរៀននៅសាលារៀនសាធារណៈទេ។ 1 ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យកុមារនូវការចូលរួមទៅក្នុងកម្មវិធីអប់រំពិសេសរបស់ខ្លួន។ 2 មណ្ឌលសិក្សាធិការត្រូវតែរៀបចំថវិកាសហព័ន្ធដើម្បីគាំទ្រដល់តម្រូវការអប់រំរបស់សិស្សដែលបានដាក់នៅក្នុងសាលាឯកជន និងសាលាសាសនាជាឯកតោភាគី។ បន្ទាប់ពីទទួលបានមតិយោបល់ពីឪពុកម្តាយ និងសាលាឯកជន មណ្ឌលសិក្សាធិការធ្វើការសម្រេចចិត្តលើរបៀបដែលត្រូវចំណាយមូលនិធិ និងសេវាកម្មមួយដែលនឹងត្រូវផ្តល់ជូន។ 3 ចំនួនទឹកប្រាក់របស់សហព័ន្ធដែលត្រូវចំណាយត្រូវបានកំណត់ត្រឹមចំណែកសមាមាត្រ (ផ្អែកតាមចំនួនសិស្សដែលបានដាក់ទៅក្នុងការសិក្សាដោយឪពុកម្តាយធៀបទៅនឹងចំនួនសិស្សដែលមានពិការភាពសរុបក្នុងមណ្ឌលសិក្សាធិការ) នៃចំនួនទឹកប្រាក់សហព័ន្ធដែលទទួលបានដោយមណ្ឌលសិក្សាធិការ។ 4 ទោះយ៉ាងណាក៏ដោយ ច្បាប់សហព័ន្ធមិនហាមឃាត់មណ្ឌលសិក្សាធិការពីការចំណាយថវិការរដ្ឋបន្ថែមទៀតសម្រាប់គោលបំណងនេះទេ។ 5 សេវាកម្មអាចត្រូវផ្តល់ជូននៅក្នុងបរិវេណសាលារៀនឯកជន ព្រមទាំងសាលាសាសនាផងដែរ “ក្នុងកម្រិតមួយដែលស្របទៅតាមច្បាប់”។ 6
