កម្មវិធីអប់រំពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគ្រប់គ្រងដោយច្បាប់រដ្ឋ និងសហព័ន្ធរួមបញ្ចូលគ្នា។ ក្រោមច្បាប់ទាំងនេះ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យសិស្សគ្រប់រូបដែលមានពិការភាពនីមួយៗនូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE)។ FAPE មានន័យថាជាការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលបានផ្តល់ជូនក្រោមបន្ទុកចំណាយសាធារណៈនិងដោយឥតគិតថ្លៃ បំពេញតាមស្តង់ដាសមស្រប រួមបញ្ចូលទាំងការអប់រំនៅមត្តេយ្យសិក្សារហូតដល់ការអប់រំនៅវិទ្យាល័យ និងស្របទៅតាមកម្មវិធីអប់រំសម្រាប់បុគ្គល (Individualized Education Program, IEP)។ [ជំពូក 20 ច្បាប់សហរដ្ឋអាមេរិក (U.S.C.) ផ្នែក (Sec.) 1401(9); ជំពូក 34 ច្បាប់ស្តីពីបទប្បញ្ញត្តិសហព័ន្ធ (Code of Federal Regulations, C.F.R.) ផ្នែក 300.17.] ការអប់រំពិសេស ត្រូវតែបានផ្តល់ជូននៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចតួច។ នេះមានន័យថា ក្នុងកម្រិតអតិបរមាដ៏សមស្រប គ្រប់សិស្សទាំងអស់ដែលមានពិការភាព គប្បីទទួលបានការអប់រំជាមួយសិស្សដែលមិនមានពិការភាព។ [34 C.F.R. Sec. 300.114.] ម្យ៉ាងទៀត ការអបរំ FAPE តម្រូវឲ្យសិស្សដែលទទួលបានការអប់រំពិសេស មានការចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីអប់រំចំណេះទូទៅ និងឆ្ពោះទៅរកការសម្រេចបាននូវគោលដៅកម្មវិធី IEP របស់ពួកគេ។ [20 U.S.C. Sec. 1414(d)(1)(A); 34 C.F.R. Sec. 300.320(a)(1).]
- (1.1) ខ្ញុំស្តាប់ឮច្រើនអំពីច្បាប់រដ្ឋនិងសហព័ន្ធ និងបទប្បញ្ញត្តិរបស់រដ្ឋនិងសហព័ន្ធ។ តើមានភាពខុសគ្នាអ្វីខ្លះ?
- (1.2) តើការអប់រំពិសេសមាននិយមន័យដូចម្តេច?
- (1.3) តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃ ឬផ្តល់រង្វាយតម្លៃដល់កូនរបស់ខ្ញុំយ៉ាងដូចម្តេច?
- (1.4) តើមណ្ឌលសិក្សាធិការនឹងត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់ការវាយតម្លៃលើកូនរបស់ខ្ញុំ?
- (1.5) តើមណ្ឌលសិក្សាធិការ អាចចុះធ្វើការវាយតម្លៃដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ខ្ញុំបានដែរឬទេ?
- (1.6) តើការវាយតម្លៃគ្របដណ្តប់លើអ្វីខ្លះ?
- (1.7) តើស្តង់ដាសម្រាប់ការធ្វើតេស្ត និងឧបករណ៍វាយតម្លៃមានអ្វីខ្លះ?
- (1.8) តើការវាយតម្លៃនេះចាំបាច់ត្រូវតែផ្តល់ជូនជាភាសាទីមួយរបស់សិស្សដែរឬទេ?
- (1.9) តើខ្ញុំមានសិទ្ធិក្នុងការពិនិត្យ និង/ឬទទួលបានសំណៅឯកសារចម្លងនៃកំណត់ត្រាអប់រំរបស់កូនខ្ញុំដែរឬទេ?
- (1.10) ប្រសិនបើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យណាមួយដែរឬទេ?
- (1.11) តើខ្ញុំអាចផ្តល់ទៅឲ្យមណ្ឌលសិក្សាធិការនូវការវាយតម្លៃឯករាជ្យពីអ្នកវាយតម្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេមិនមែនជាបុគ្គលិករបស់មណ្ឌលសិក្សា បានដែរឬទេ? តើមណ្ឌលសិក្សាធិការត្រូវពិចារណាលើការវាយតម្លៃឯករាជ្យនោះដែរឬទេ?
- (1.12) តើការការវាយតម្លៃត្រូវធ្វើឡើងញឹកញាប់ដែរឬទេ សម្រាប់សិស្សដែលមានពិការភាព?
- (1.13) តើកិច្ចដំណើរការវាយតម្លៃសម្រាប់ផ្នែក 504 គឺជាអ្វី? តើវាដូចគ្នាទៅនឹងកិច្ចដំណើរការអប់រំពិសេសដែរឬទេ?
- (1.14) តើនរណាមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសក្រោមច្បាប់របស់សហព័ន្ធ និងរដ្ឋ?
- (1.15) តើលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមានអ្វីខ្លះសម្រាប់កុមារដែលមានអាយុចាប់ពីបីឆ្នាំដល់ប្រាំឆ្នាំ?
- (1.16) ប្រសិនបើកូនរបស់ខ្ញុំមិនបំពេញបានតាមលក្ខខណ្ឌនៃសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសទេ តើមានមធ្យោបាយផ្សេងទៀតដើម្បីទទួលបានសេវាកម្មពិសេសមួយចំនួនដើម្បីដោះស្រាយបញ្ហាអប់រំដែរឬទេ?
- (1.17) តើករណីតុលាការកំពូលក្នុងសំណុំរឿង Endrew F. ជាអ្វី? ហេតុអ្វីបានជាវាជាការសម្រេចចិត្តផ្នែកអប់រំពិសេសសំខាន់ដ៏សំខាន់?
- (1.18) តើសេចក្តីសម្រេចជាគន្លឹះនៅក្នុងសំណុំរឿង Endrew F. មានអ្វីខ្លះ?
- (1.19) តើសេចក្ដីសម្រេចនៅក្នុងសំណុំរឿង Endrew F. ជះឥទ្ធិពលទៅលើរបៀបដែលមណ្ឌលសិក្សាធិការអភិវឌ្ឍកម្មវិធី IEP របស់កូនខ្ញុំយ៉ាងដូចម្តេច?
- (1.20) តើកម្មវិធីអប់រំពិសេស “សមស្រប” ជាអ្វី?
- (1.21) តើកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) ជាអ្វី ហើយតើខ្ញុំស្នើសុំកម្មវិធីមួយនេះសម្រាប់កូនរបស់ខ្ញុំបានយ៉ាងដូចម្តេច?
- (1.22) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅក្នុងដំណើរការកម្មវិធី IEP?
- (1.23) តើកិច្ចប្រជុំកម្មវិធី IEP ត្រូវបានរៀបចំធ្វើឡើងប៉ុន្មានដង?
- (1.24) តើនរណាត្រូវបានកំណត់ឲ្យចូលរួមក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP នេះ ហើយតើសមាជិកក្រុមការងារនោះត្រូវចូលរួមចំណែកអ្វីខ្លះនៅក្នុងកិច្ចប្រជុំនោះ?
- (1.25) តើខ្ញុំអាចយកអ្នកតស៊ូមតិ ឬមេធាវីណាម្នាក់ទៅជាមួយនៅក្នុងកិច្ចប្រជុំកម្មវិធី IEP បានដែរឬទេ?
- (1.26) ប្រសិនបើខ្ញុំត្រូវការអ្នកបកប្រែម្នាក់នៅក្នុងកិច្ចប្រជុំកម្មវិធី IEP តើត្រូវផ្តល់អ្នកបកប្រែម្នាក់នោះដែរឬទេ?
- (1.27) តើការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនជាអ្វី?
- (1.28) តើកម្មវិធី IEP របស់កូនខ្ញុំត្រូវតែដោះស្រាយបញ្ហាការចូលរួមរបស់កូនខ្ញុំនៅក្នុងកម្មវិធីសិក្សាអប់រំចំណេះទូទៅដែរឬទេ ដោយមិនគិតពីលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាពរបស់គាត់ និងមជ្ឈដ្ឋានដែលគាត់ទទួលបានការអប់រំនោះ?
- (1.29) តើខ្ញុំត្រូវចុះហត្ថលេខាលើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដែរឬទេ?
- (1.30) តើជំនួយ និងសេវាកម្មបំពេញបន្ថែមអាចជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនអប់រំចំណេះទូទៅបានយ៉ាងដូចម្តេច?
- (1.31) តើកូនរបស់ខ្ញុំអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្ម “ឆ្នាំសិក្សាបន្ថែម” ដែរឬទេ?
- (1.32) តើខ្ញុំអាចថតសំឡេងកិច្ចប្រជុំ IEP របស់ខ្ញុំបានដែរឬទេ?
- (1.33) តើសេវាកម្មពាក់ព័ន្ធជាអ្វី?
- (1.34) កូនរបស់ខ្ញុំត្រូវការសេវាកម្មសុខភាពដើម្បីចូលរៀន ប៉ុន្តែមណ្ឌលសិក្សាធិការបានប្រាប់ខ្ញុំថា ខ្លួនពុំត្រូវផ្ដល់សេវាកម្មទាំងនោះទេ ដោយសារសេវាកម្មទាំងនោះ ជាសេវាកម្ម “វេជ្ជសាស្រ្ត”។ តើវាជាការពិតមែនទេ?
- (1.35) តើមណ្ឌលសិក្សាធិការមានការទទួលខុសត្រូវចំពោះការផ្តល់ឲ្យសិស្សម្នាក់នូវជំនួយការគ្រូ (ជំនួយការបង្រៀន) ដែរឬទេ?
- (1.36) តើពេលណាទើបកូនរបស់ខ្ញុំទទួលបានសេវាកម្មពិគ្រោះយោបល់ផ្នែកផ្លូវចិត្ត ឬសេវាកម្មសុខភាពផ្លូវចិត្តផ្សេងទៀតជាសេវាកម្មពាក់ព័ន្ធ?
- (1.37) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាជាបន្តបន្ទាប់។ តើមណ្ឌលសិក្សាធិការមានការទទួលខុសត្រូវណាមួយនៅក្នុងការដោះស្រាយបញ្ហានេះដែរឬទេ?
- (1.38) តើបច្ចេកវិទ្យាជំនួយជាអ្វី?
- (1.39) តើសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ជាអ្វី?
- (1.40) តើពាក្យបណ្តឹងពីបទអនុលោមភាពជាអ្វី?
- (1.41) តើពាក្យបណ្តឹងពីបទអនុលោមភាព និងសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់មានភាពខុសគ្នាយ៉ាងដូចម្តេច?
- (1.42) តើនរណាអាចដាក់ពាក្យបណ្តឹងពីបទអនុលោមភាពបាន?
- (1.43) តើមានការកំណត់ពេលវេលាដែលខ្ញុំត្រូវដាក់ពាក្យបណ្តឹងពីបទអនុលោមភាពនេះដែរឬទេ?
- (1.44) តើមានអ្វីកើតឡើងនៅពេល CDE រកឃើញថាមណ្ឌលសិក្សាធិការមួយមិនអនុវត្តតាមច្បាប់នោះទេ?
- (1.45) តើខ្ញុំអាចដាក់បណ្តឹងទៅកាន់ទីភ្នាក់ងារផ្សេងទៀតបានដែរឬទេ?
- (1.46) តើមានឱកាសដោះស្រាយបណ្តឹងរបស់ខ្ញុំ មុនពេលបើកសវនាការជាក់ស្តែងដែរឬទេ?
- (1.47) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?
- (1.48) តើមានអ្វីកើតឡើងចំពោះកន្លែងរៀន និងសេវាកម្មរបស់កូនខ្ញុំ នៅពេលដែលខ្ញុំដាក់ពាក្យបណ្ដឹងសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់?
- (1.49) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅក្នុងនីតិវិធីត្រឹមត្រូវតាមច្បាប់?
- (1.50) តើមានអ្វីទៀតដែលខ្ញុំអាចធ្វើបានដើម្បីទទួលបានសំណង ឬការទូទាត់នៅពេលដែលមណ្ឌលសិក្សាធិការមិនបានផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ (FAPE) ដល់កូនខ្ញុំដែរទេ?
- (1.51) តើមានដែនកំណត់ណាមួយលើការទាមទារសំណង ឬការអប់រំសងជំនួសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែរឬទេ?
- (1.52) តើមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត (LRE) មានន័យដូចម្ដេច?
- (1.53) តើជំនួយ និងសេវាកម្មបន្ថែមអ្វីខ្លះដែលមានផ្តល់ជូនដើម្បីជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនអប់រំចំណេះទូទៅ?
- (1.54) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសិក្សាចំណេះទូទៅទេ តើពួកគេអាចចូលរួមក្នុងកម្មវិធីសាលាផ្សេងទៀតបានទេ?
- (1.55) តើលក្ខណៈ ឬភាពធ្ងន់ធ្ងរនៃពិការភាពរបស់កូនខ្ញុំអាចត្រូវបានប្រើប្រាស់ដើម្បីបង្ហាញហេតុផលពីមជ្ឈដ្ឋានអប់រំដាច់ដោយឡែកបានដែរឬទេ?
- (1.56) តើលក្ខខណ្ឌតម្រូវនៃមជ្ឈដ្ឋាន LRE អនុវត្តចំពោះកុមារដែលគ្រប់អាយុចូលរៀនមត្តេយ្យសិក្សាកម្រិតទាបដែរឬទេ? ប្រសិនបើមណ្ឌលសិក្សាធិការរបស់ខ្ញុំមិនផ្តល់ថ្នាក់មត្តេយ្យសិក្សាកម្រិតទាបដល់កុមារដែលមិនមានពិការភាពនោះទេ តើកូនរបស់ខ្ញុំអាចត្រូវបានរួមបញ្ចូលជាមួយកុមារដែលមិនមានពិការភាពដទៃទៀតដែរឬទេ?
- (1.57) តើកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានព្យូរការសិក្សា ឬបណ្តេញចេញពីសាលាក្រោមស្ថានភាពណាខ្លះ?
- (1.58) តើកិច្ចប្រជុំ “ការកំណត់ឲ្យឃើញពិការភាព” គឺជាអ្វី?
- (1.59) ប្រសិនបើខ្ញុំមិនឯកភាពនឹងការណែនាំរបស់ក្រុមការងារកម្មវិធី IEP ផ្នែកកំណត់ឲ្យឃើញពិការភាពនៅក្នុងការបណ្តេញកូនខ្ញុំចេញពីសាលានោះទេ តើខ្ញុំអាចជំទាស់នឹងការណែនាំនោះបានដែរឬទេ?
- (1.60) តើមានកាលៈទេសៈណាមួយដែលសាលារៀនអាចផ្លាស់ប្តូរកន្លែងរៀនរបស់កូនខ្ញុំបានភ្លាមៗដែរឬទេ?
- (1.61) តើមណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់សេវាកម្មអប់រំពិសេសដល់កូនខ្ញុំដែរឬទេ ប្រសិនបើគាត់ត្រូវបានព្យួរការសិក្សាលើសពីដប់ថ្ងៃ ឬប្រសិនបើគាត់ត្រូវបានបណ្តេញចេញ?
- (1.62) តើមានច្បាប់ពិសេសណាដែលគ្រប់គ្រងវិន័យរបស់សិស្សដែលត្រូវបានកំណត់ថាមានពិការភាពក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 ដែរឬទេ?
- (1.63) តើខ្ញុំអាចធ្វើអ្វីបានប្រសិនបើគ្រូ ឬបុគ្គលិកសាលាផ្សេងទៀតធ្វើបាបផ្លូវកាយ ឬផ្លូវចិត្តរបស់កូនខ្ញុំ?
- (1.64) តើសេវាកម្មពាក់ព័ន្ធនឹងអន្តរទីភ្នាក់ងារជាអ្វី?
- (1.65) តើច្បាប់ AB 3632 គឺជាមធ្យោបាយតែមួយគត់មែនឬទេ ដែលសិស្សនៅក្នុងផ្នែកអប់រំពិសេសរដ្ឋកាលីហ្វ័រញ៉ាអាចទទួលបានការព្យាបាលដោយការងារ ឬការព្យាបាលដោយចលនា?
- (1.66) តើសិស្សណាខ្លះដែលទទួលបានសេវាកម្មព្យាបាលដោយការងារ ឬព្យាបាលដោយចលនាពីផ្នែកសេវា CCS?
- (1.67) តើនរណាជាអ្នកធ្វើការសម្រេចចិត្តសម្រាប់សិស្សនៅក្នុងការអប់រំពិសេសដែលសិទ្ធិឪពុកម្តាយរបស់គាត់ត្រូវបានបញ្ចប់ ឬដែលគាត់មិនមានឪពុកម្តាយចូលរួមចំណែកក្នុងជីវិតគាត់នោះទេ?
- (1.68) ខ្ញុំជាឪពុកម្តាយចិញ្ចឹមសម្រាប់សិស្សនៅក្នុងសេវាកម្មអប់រំពិសេស។ តើសិទ្ធិរបស់ខ្ញុំមានអ្វីខ្លះ?
- (1.69) តើមណ្ឌលសិក្សាធិការត្រូវតែជួយសិស្សដែលមានពិការភាពឲ្យផ្ទេរការសិក្សាពីវិទ្យាល័យទៅជាជីវិតមនុស្សពេញវ័យដែរឬទេ?
- (1.70) តើមានសេវាកម្មផ្ទេរការសិក្សាអ្វីខ្លះសម្រាប់សិស្សនៅក្នុងផ្នែកអប់រំពិសេស?
- (1.71) តើផែនការផ្ទេរការសិក្សាលក្ខណៈបុគ្គល (ITP) គឺជាអ្វី?
- (1.72) តើសិស្សអាចបន្តទទួលបានសេវាកម្មផ្ទេរការសិក្សាបន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាដែរឬទេ?
- (1.73) តើទំនាក់ទំនងរវាងសេវាកម្មផ្ទេរការសិក្សា និងការអប់រំវិជ្ជាជីវៈមានអ្វីខ្លះ?
- (1.74) អ្វីទៅជាការងារដែលទទួលបានការគាំទ្រ?
- (1.75) តើក្រសួងស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ាមានទំនួលខុសត្រូវណាមួយក្នុងការជួយកូនរបស់ខ្ញុំឱ្យផ្ទេរការសិក្សាពីការអប់រំពិសេសទៅជីវិតមនុស្សពេញវ័យក្រោយចេញពីសាលាដែរឬទេ?
- (1.76) តើអ្វីជាប្រព័ន្ធវាយតម្លៃលទ្ធផលសិក្សា និងការរីកចម្រើនរបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)?
- (1.77) តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់ការទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា?
- (1.78) តើមានវិធីជំនួសដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់ដែរឬទេ?
- (1.79) តើមធ្យោបាយជំនួសនៃសញ្ញាបត្រគឺជាអ្វី ហើយតើវាប៉ះពាល់អ្វីខ្លះដល់សិទ្ធិទទួលបានសេវាកម្មអប់រំពិសេស?
- (1.80) ប្រសិនបើកូនរបស់ខ្ញុំបំពេញបានតាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ តើសិទ្ធិទទួលបានការអប់រំពិសេសត្រូវបញ្ចប់ដែរឬទេ?
- (1.81) នៅពេលកូនរបស់ខ្ញុំគ្រប់អាយុ 18 ឆ្នាំ តើគាត់នឹងចាប់ផ្តើមធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងកម្មវិធី IEP របស់គាត់ ឬមួយក៏ខ្ញុំនឹងនៅតែបន្តធ្វើជាអ្នកសម្រេចចិត្តសម្រាប់គោលបំណងអប់រំទៀត?
- (1.82) ប្រសិនបើកូនរបស់ខ្ញុំមិនបានទទួលសញ្ញាបត្រធម្មតាទេ ប៉ុន្តែនឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគាត់នៅមានសិទ្ធិទទួលការអប់រំពិសេសទៀតទេ?
- (1.83) បើកូនរបស់ខ្ញុំទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគាត់អាចចូលរួមក្នុងពិធីបញ្ចប់ការសិក្សា និងសកម្មភាពដែលពាក់ព័ន្ធបានដែរឬទេ?
- (1.84) តើមានសេវាកម្មសម្រាប់ទាករក និងកុមារទើបចេះដើរដែលមានពិការភាព ដែលទទួលបានសេវាក្រោមច្បាប់អប់រំពិសេសដែរឬទេ?
- (1.85) តើរដ្ឋកាលីហ្វ័រញ៉ាមានច្បាប់ផ្ទាល់ខ្លួនដែលប៉ះពាល់ដល់ទារក និងកុមារទើបចេះដើរដែរឬទេ?
- (1.86) តើទីភ្នាក់ងារណាខ្លះដែលទទួលខុសត្រូវសម្រាប់ការធានាថាសេវានានាត្រូវបានផ្តល់ជូនទៅដល់ទារកទើបកើត ឬកុមារទើបចេះដើរ?
- (1.87) តើលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី (“Early Start”) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមានអ្វីខ្លះ?
- (1.88) តើសេវាកម្មអ្វីខ្លះត្រូវបានរួមបញ្ចូលនៅក្រោមផ្នែក C សម្រាប់កុមារចាប់ពីពេលកើតរហូតដល់អាយុបីឆ្នាំ?
- (1.89) តើមណ្ឌលសិក្សាធិការទទួលខុសត្រូវចំពោះសេវាកម្មអប់រំពិសេសសម្រាប់កុមារអាយុពីបីឆ្នាំដល់ប្រាំឆ្នាំដែរឬទេ?
- (1.90) តើលក្ខខណ្ឌនៃសិទ្ធិទទួលបានសម្រាប់កុមារដែលមានពិការភាពអាយុបីឆ្នាំដល់ប្រាំឆ្នាំមានអ្វីខ្លះ?
- (1.91) តើសេវាកម្មបង្រៀនអ្វីខ្លះដែលមានផ្តល់ជូនដល់កូនរបស់ខ្ញុំដែលដល់អាយុចូលរៀនថ្នាក់មត្តេយ្យកម្រិតទាប?
- (1.92) តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំពិសេសក្រោមប្រភេទនៃ “ការចុះខ្សោយសុខភាពផ្សេងទៀត”?
- (1.93) តើកូនរបស់ខ្ញុំដែលមានអាយុចូលរៀនថ្នាក់មត្តេយ្យសិក្សាកម្រិតទាបអាចចូលរួមក្នុងសកម្មភាពអប់រំជាមួយកុមារដែលគ្មានពិការភាពបានដែរឬទេ?
- (1.94) កូនរបស់ខ្ញុំមានជំងឺ ឬអាការជំងឺធ្ងន់ធ្ងរ ឬកំពុងជាសះស្បើយពីគ្រោះថ្នាក់ ឬការវះកាត់ណាមួយ ដែលនឹងធ្វើឲ្យគាត់មិនអាចចូលរៀននៅសាលាក្នុងរយៈពេលមួយដ៏ខ្លីបាន។ តើគាត់អាចទទួលបានសេវាកម្មពិសេសណាមួយដើម្បីជួយឲ្យគាត់បន្តសិ្ថតនៅក្នុងស្ថានភាពបច្ចុប្បន្ននៃការអប់រំរបស់គាត់ដែរឬទេ?
- (1.95) តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ការបង្រៀនលក្ខណៈបុគ្គលដល់កូនរបស់ខ្ញុំ ខណៈពេលដែលគាត់នៅផ្ទះ ឬសម្រាកនៅមន្ទីរពេទ្យបណ្តោះអាសន្ន?
- (1.96) កូនរបស់ខ្ញុំគឺជាសិស្សក្នុងផ្នែកសេវាកម្មអប់រំពិសេស ប៉ុន្តែត្រូវទទួលបានការអប់រំនៅផ្ទះមួយរយៈ ដោយសារបញ្ហាសុខភាពដែលពាក់ព័ន្ធនឹងពិការភាព។ មណ្ឌលសិក្សាធិការនិយាយថាខ្លួននឹងផ្តល់ “ការបង្រៀនតាមផ្ទះ” រយៈពេលមួយម៉ោងក្នុងមួយថ្ងៃ និងគ្មានសេវាកម្មពាក់ព័ន្ធនោះទេ។ តើមណ្ឌលសិក្សាធិការអាចធ្វើដូច្នេះបានដែរឬទេ?
- (1.97) តើខ្ញុំនឹងត្រូវទិញឧបករណ៍ចាំបាច់ណាមួយដូចជាកុំព្យូទ័រ ឬបច្ចេកវិទ្យាផ្សេងទៀតដែរឬទេ ប្រសិនបើកូនរបស់ខ្ញុំទទួលបានការបង្រៀនតាមផ្ទះ?
- (1.98) ប្រសិនបើកូនរបស់ខ្ញុំមានជំងឺឆ្លង តើមណ្ឌលសិក្សាធិការអាចបដិសេធមិនផ្តល់អ្នកបង្រៀនតាមផ្ទះ ឬហាមឃាត់គាត់មិនឲ្យចូលរៀននៅសាលា ដោយផ្អែកលើមូលដ្ឋាននៃហានិភ័យចំពោះបុគ្គលិក ឬកុមារផ្សេងទៀតដែរឬទេ?
- (1.99) កូនរបស់ខ្ញុំចាំបាច់ត្រូវប្រើប្រាស់ថ្នាំរបស់គាត់ពេលនៅសាលា។ តើជំនួយអ្វីខ្លះដែលសាលារៀនត្រូវតែផ្តល់ជូន ដើម្បីឲ្យប្រាកដថាប្រការនេះប្រព្រឹត្តទៅបាន? តើកូនរបស់ខ្ញុំអាចប្រើ ថ្នាំដោយខ្លួនឯងបានដែរឬទេ?
- (1.100) តើមានអ្វីកើតឡើងចំពោះកម្មវិធីអប់រំពិសេសរបស់កូនខ្ញុំ ប្រសិនបើយើងផ្លាស់ពីមណ្ឌលសិក្សាធិការមួយទៅមណ្ឌលសិក្សាធិការមួយទៀត?
- (1.101) តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាកំណើតរបស់ខ្ញុំ ឬខ្ញុំមិនចេះនិយាយភាសាអង់គ្លេស?
- (1.102) តើសិទ្ធិរបស់កូនខ្ញុំក្នុងការទទួលបានការអប់រំសមស្របដោយឥតគិតថ្លៃរងនូវផលប៉ះពាល់ដែរឬទេ ប្រសិនបើគាត់មិនមានឯកសារបញ្ជាក់ទេនោះ?
- (1.103) តើសិស្សដែលបានចុះឈ្មោះនៅក្នុងសាលាឆាទ័រ (charter school) មានសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ?
- (1.104) ប្រសិនបើខ្ញុំដាក់កូនខ្ញុំនៅសាលាឯកជន ឬសាលាសាសនា តើគាត់មានសិទ្ធិទទួលបានកម្មវិធី IEP និងសេវាកម្មអប់រំពិសេសដែរឬទេ?
- (1.105) តើទីភ្នាក់ងារសាធារណៈមួយណាជាអ្នកទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មអប់រំពិសេសទៅដល់កុមារដែលមានកម្មវិធី IEP និងស្នាក់នៅក្នុងស្ថាប័នថែទាំកុមារដែលមានអាជ្ញាបណ្ណ ឬផ្ទះរបស់គ្រួសារចិញ្ចឹម?
