Menu Close

(1.13) តើ​កិច្ច​ដំណើរការ​វាយតម្លៃ​​សម្រាប់ផ្នែក​ 504 គឺជា​អ្វី​? តើវា​ដូច​គ្នា​ទៅ​នឹង​កិច្ចដំណើរការ​អប់រំពិសេស​ដែរឬទេ?

(1.13) តើ​កិច្ច​ដំណើរការ​វាយតម្លៃ​​សម្រាប់ផ្នែក​ 504 គឺជា​អ្វី​? តើវា​ដូច​គ្នា​ទៅ​នឹង​កិច្ចដំណើរការ​អប់រំពិសេស​ដែរឬទេ?

គ្មានកិច្ចដំណើរការ​វាយតម្លៃជាក់លាក់ណាមួយ​ ត្រូវបាន​គូសបញ្ជាក់​នៅក្នុង​ផ្នែក​ 504 នៃ​ច្បាប់​ស្តី​ពីការ​ស្តារនីតិសម្បទា​ (Rehabilitation Act) ឆ្នាំ​1973 នោះទេ​។ ប៉ុន្តែ​ បទប្បញ្ញត្តិ​ផ្នែក​ 504 តម្រូវ​​ឲ្យ​មណ្ឌលសិក្សាធិការ​ “ចុះ​ធ្វើការវាយតម្លៃ​​​លើ​បុគ្គល​មួយចំនួន​​ដែល​ត្រូវការ ឬ​ជឿជាក់​ថា​ត្រូវ​កា​រ​ការអប់រំ​ពិសេស​ ឬ​សេវាកម្មពាក់ព័ន្ធ​ ដោយសារតែ​ [ពិការភាព​]។ . .” មណ្ឌលសិក្សាធិការ ត្រូវតែ​បង្កើត​ស្តង់ដា​ និងនីតិវិធី​សម្រាប់ការវាយតម្លៃ​ 504។ [34 C.F.R. Sec. 104.35.] មើល​ជំពូក​ 16 ផ្នែក​ 504 និងការ​រើសអើង​ផ្នែកលើមូលដ្ឋាន​ពិការភាព​។