Menu Close

(1.12) តើការ​ការវាយតម្លៃ​ត្រូវ​ធ្វើឡើង​ញឹកញាប់ដែរឬទេ ​សម្រាប់សិស្ស​ដែល​មានពិការភាព?

(1.12) តើការ​ការវាយតម្លៃ​ត្រូវ​ធ្វើឡើង​ញឹកញាប់ដែរឬទេ ​សម្រាប់សិស្ស​ដែល​មានពិការភាព?

ការវាយតម្លៃ​ដំណាក់កាលដំបូង​ ត្រូវតែ​ធ្វើឡើង​មុនពេល​សិស្ស​ត្រូវបាន​យកមកពិចារណា​ស​ម្រា​​​​ប់​ការអប់រំពិសេស និង​សេវាកម្មពាក់ព័ន្ធនានា​។​ លើកលែង​តែឪពុកម្តាយ​ និង​មណ្ឌលសិក្សា​ធិការ​មានការឯកភាពផ្សេងទៀត​ផ្ទុយពីនេះ ពុំនោះសោត ការវាយតម្លៃ​សាជាថ្មី ត្រូ​វ​តែ​ធ្វើឡើង​យ៉ាង​ហោចនៅរៀងរាល់​បីឆ្នាំម្តង​ សម្រាប់​សិស្ស​នៅក្នុងការអប់រំពិសេស​ ប៉ុន្តែ​​មិនអាច​ធ្វើ​ឡើង​​លើស​ពីម្តងឡើយ​ក្នុង​មួយ​ឆ្នាំ​។ ការវាយតម្លៃ​សាជាថ្មី ចាំបាច់ត្រូ​វ​ធ្វើឡើង​នៅពេលមណ្ឌល​សិក្សាធិ​កា​រ​​ជឿថា​វាមានភាព​ចាំបាច់ និង​នៅពេលដែ​​ល​មានការស្នើសុំ​ដោយ​ឪពុកម្តាយសិស្ស ឬ​គ្រូបង្រៀន​។​ [20 U.S.C. Sec. 1414(a)(2); 34 C.F.R. Sec. 300.303.]