Menu Close

(1.10) ប្រសិនបើខ្ញុំមិន​យល់ព្រម​ចំពោះ​ការវាយតម្លៃ​របស់​មណ្ឌល​សិក្សា​ធិការ តើខ្ញុំអាច​ឲ្យ​មណ្ឌលសិក្សាធិការ​បង់ប្រាក់​សម្រាប់ការ​វាយតម្លៃ​ឯករាជ្យ​ណាមួយ​ដែរឬទេ?

(1.10) ប្រសិនបើខ្ញុំមិន​យល់ព្រម​ចំពោះ​ការវាយតម្លៃ​របស់​មណ្ឌល​សិក្សា​ធិការ តើខ្ញុំអាច​ឲ្យ​មណ្ឌលសិក្សាធិការ​បង់ប្រាក់​សម្រាប់ការ​វាយតម្លៃ​ឯករាជ្យ​ណាមួយ​ដែរឬទេ?

បាទ/ចាស​។ ប្រសិនបើអ្នកមិនឯកភាពជាមួយនឹង​ការវាយតម្លៃ​របស់មណ្ឌលសិក្សាធិការ អ្នក​ត្រូវ​តែ​​សុំ​មណ្ឌលសិក្សាធិការ​ឲ្យ​បាន​​​ច្បាស់​លាស់​​ (យកល្អ​ត្រូវធ្វើឡើង​ជាលាយលក្ខណ៍​អក្ស​រ​​ដើម្បី​រៀបចំឯកសារ​កាលវេលានៃ​សំណើនោះ) ដើម្បី​បង់​ប្រាក់​សម្រាប់​ការវាយ​តម្លៃ​​អប់រំ​ឯករា​ជ្យ​​ (IEE)។​ ជា​ការសំខាន់បំផុត​ដែលអ្នកត្រូវបញ្ជាក់​សំណើរបស់អ្នក​ជាទម្រង់​នៃ​ការមិន​ឯកភាព​ ជាមួយ​នឹង​ការវាយតម្លៃ​ជាក់​លាក់​​ណាមួយ។

នៅពេល​មណ្ឌលសិក្សាធិការ​ទទួលបាន​សំណើរបស់អ្នក​សម្រាប់ការវាយតម្លៃ​ IEE មណ្ឌល​សិក្សា​ធិការមាន​ជម្រើស​ពីរ​៖ ផ្តល់ថវិកា​វាយតម្លៃ​  IEE ឬ​ដាក់បណ្តឹង​សម្រាប់កិច្ច​ដំណើរការ​សម​ស្រប​។ ប្រសិនបើអ្នកស្នើសុំការវាយតម្លៃ​ IEE មណ្ឌលសិក្សាធិការ​អាច​សួរ​អ្នកថា​តើហេតុ​អ្វី​បាន​ជា​អ្នក​មិនឯកភាព​ជាមួយ​នឹង​ការវាយតម្លៃ​របស់មណ្ឌលសិក្សាធិការ​។ មណ្ឌលសិក្សាធិការ​ មិន​អាចតម្រូវឲ្យអ្នក​ផ្តល់ការពន្យល់បានទេ​។

ក្រោមបទប្បញ្ញត្តិសហព័ន្ធ មណ្ឌលសិក្សាធិការ ត្រូវតែ​ឆ្លើយតបទៅកាន់​សំណើរបស់​អ្នកសម្រា​ប់​​​ការវាយ​តម្លៃ​ IEE “ដោយ​​គ្មានការពន្យារពេល​​មិនសមស្រប​​” នោះទេ​។​ មណ្ឌលសិក្សាធិការ​មិន​ត្រូវ “ពន្យារ​ពេលមិនសមស្រប​” នៅក្នុងការ​ផ្តល់ការវាយតម្លៃ​ IEE ឬដាក់បណ្តឹង​សម្រាប់​កិច្ច​ដំណើរ​ការត្រឹមត្រូវតាមច្បាប់​។ ប្រសិនបើ​មាន​ការ​ពន្យារពេលអនុវត្ត​សកម្មភាពណាមួយ នោះ​មណ្ឌលសិក្សា​ធិការ​ មិនបាន​គោរពតាមតាមច្បាប់​ទេ​។​ អ្នក​អាច​ដាក់ពាក្យបណ្តឹង​ឲ្យមានការ​អនុវត្ត​​តាមច្បាប់​ ដើម្បី​សុំ​ឲ្យ​នាយកដ្ឋាន​ CDE ធ្វើការកំណត់​ថាតើ​មណ្ឌល​សិក្សា​ធិការ​​​គប្បី​ត្រូវ​ផ្តល់ថវិកា​សម្រាប់​ការវាយតម្លៃ​ IEE ក្នុង​ស្ថានភាព​ទាំងនោះដែរឬអត់​។ [34 C.F.R. 300.502(b); Cal. Ed. Code Sec. 56329 (b) & (c).]