Menu Close

(1.53) តើ​ជំនួយ​ និងសេវាកម្មបំពេញបន្ថែម​​អ្វីខ្លះ​ ដែលមានផ្តល់ជូនដើម្បី​ជួយ​​កូនរបស់ខ្ញុំ​នៅក្នុងថ្នាក់រៀន​​​ធម្មតា?

(1.53) តើ​ជំនួយ​ និងសេវាកម្មបំពេញបន្ថែម​​អ្វីខ្លះ​ ដែលមានផ្តល់ជូនដើម្បី​ជួយ​​កូនរបស់ខ្ញុំ​នៅក្នុងថ្នាក់រៀន​​​ធម្មតា?

ច្បាប់សហព័ន្ធកំណត់​និយមន័យលើ​ជំនួយ និងសេវាកម្មបំពេញ​បន្ថែម​យ៉ាងទូលំទូលាយថា​ជា​៖​ “ជំនួយ សេវាកម្ម និងការគាំទ្រផ្សេងៗដែលត្រូវបានផ្ដល់នៅក្នុងថ្នាក់អប់រំធម្មតា​ ឬមជ្ឈដ្ឋាន​ពាក់ព័ន្ធ​នឹង​ការអប់រំផ្សេងៗ ដើម្បីឲ្យកុមារដែលមានពិការភាពទទួលបានការអប់រំ ជាមួយកុមារ​ដែល​មិនមាន​ពិការភាព​ ​នៅក្នុងកម្រិតអតិបរមាយ៉ាង​សមស្រប…” [20 U.S.C. Sec. 1401(33); 34 C.F.R. Secs. 300.42 & 300.114.] ឧទាហរណ៍អំពី​ជំនួយ និងសេវាកម្មបំពេញបន្ថែ​ម​ដែល​អា​ច​នឹងត្រូវបានប្រើប្រាស់ដើម្បីជួយសិស្សនៅក្នុង​ការ​អប់រំ​ពិសេសនៅក្នុងថ្នាក់រៀន​ធម្មតា រួម​មាន​ជាអាទិ៍​៖ មជ្ឈដ្ឋានសិក្សាដែលមានរចនាសម្ព័ន្ធ ការនិយា​យ​​សាចុះ​សាឡើង​ និង​​ការសម្រួល​ពាក្យ​ពេចន៍​ក្នុង​ការ​​ណែនាំ​ទៅលើ​កិច្ច​ការលំហាត់​ធ្វើនៅផ្ទះ ការបន្ថែម​ការណែនាំ​ផ្ទាល់មាត់​ដោយ​មាន​ការណែនាំ​​ជារូបភាព​ ការ​ប្រើ​ប្រាស់​បច្ចេក​ទេសគ្រប់គ្រងអាកប្បកិរិយា ការកែតម្រូវកាល​វិភាគ​ក្នុង​ថ្នាក់ ការកែសម្រួល​​​ការប្រគល់តេស្ត​ ការ​ប្រើ​ឧបករណ៍ថតសំឡេង ការបង្រៀនដោយមាន​ជំនួយពីកុំព្យូទ័រ និង​ឧបករណ៍​ជំនួយ​សោតទស្សន៍​ផ្សេង​ទៀត សៀវភៅសិក្សាឬសៀវភៅ​លំហាត់​ដែលមាន​​កែសម្រួល​ ការ​កាត់បន្ថយចំនួនសិស្ស​ក្នុងថ្នាក់​ ការប្រើប្រាស់ការបង្រៀនផ្ទាល់​មួយ​ទល់​នឹងមួយ គ្រូជំនួយ​ក្នុងថ្នាក់រៀន​និង​ឧបករណ៍​កត់ត្រា​ ការចូលរួម​របស់ “អ្នកសម្រប​សម្រួល​សេវាកម្ម” ដើម្បីត្រួតពិនិត្យការ​អនុវត្តកម្ម​វិធី​​និង​សេវាកម្ម​ពិសេស ការកែសម្រួល​ពេលវេលា​នៃ​កម្មវិធី​ក្រៅការសិក្សា (ដូចជាបន្ទប់ទទួលទានអាហារថ្ងៃត្រង់ ការឈប់សម្រាក និងការអប់រំ​កាយ​)​។​

ឧទាហរណ៍ផ្សេងៗទៀត រួមមាន​៖ ការកែសម្រួល​ស្របតាម​កម្មវិធីសិក្សានៅក្នុងថា្នក់ធម្មតា ការ​ផ្ដ​ល់​​ជំនួយ​គ្រូអប់រំ​ពិសេស​ចល័ត​​​ ការបង្ហាត់បង្រៀនពីការអប់រំពិសេសសម្រាក់គ្រូបង្រៀនធម្មតា ការប្រើ​ប្រាស់​ឧបករណ៍​​ជំនួយដោយ​កុំព្យូទ័រ និងការប្រើប្រាស់បន្ទប់ធនធាន។ [សំណួរ និង​ចម្លើ​យ​ទៅលើលក្ខខណ្ឌតម្រូវ​របស់មជ្ឈដ្ឋានដែលមានការរឹតបន្តឹង​តិចតួចនៃ​ច្បាប់​  IDEA ក្រសួង​អប់រំ​សហរដ្ឋអាមេរិក ការិយាល័យអប់រំពិសេស និងសេវាកម្មការស្ដារនីតិសម្បទា OSEP-95-9, 11/23/94 សំណួរ និងចម្លើយលេខ 3 និង 4]