Menu Close

(1.56) តើលក្ខខណ្ឌតម្រូវ​នៃ​មជ្ឈដ្ឋាន​ LRE អនុវត្តចំពោះកុមារដែល​គ្រប់​​អាយុចូល​រៀន​មត្តេយ្យសិក្សាដែរឬទេ? ប្រ​សិនបើមណ្ឌល​សិក្សាធិការ​របស់ខ្ញុំមិនផ្តល់​ថ្នាក់​មត្តេយ្យសិក្សាដល់​កុមារ​ដែល​មិន​មាន​ពិការភាព​នោះទេ​ តើកូន​របស់​ខ្ញុំអាចត្រូវបាន​រួមបញ្ចូល​ជាមួយ​កុមារដែលមិន​មាន​ពិការភាពដ​ទៃ​ទៀត​ដែរឬទេ?

បាទ/ចាស​។ គ្រប់​បញ្ញត្តិ​នៃ​ច្បាប់អប់រំពិសេសរបស់សហព័ន្ធនិង​រដ្ឋទាំងអស់​ អនុវត្តចំពោះសិស្ស​ដែល​មាន​អាយុ​ចាប់​ពី​ 3 ​ឆ្នាំឡើង​ទៅ​ ដែលរួមបញ្ចូល​នូវ​សិស្សអប់រំ​ពិសេស​ដែល​គ្រប់​អាយុចូល​រៀនថ្នាក់​​មត្តេយ្យសិក្សា​ផងដែរ​។​ សិស្ស​ថ្នាក់​​មត្តេយ្យ ក៏មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទទួល​បា​ន​ “ការដាក់បញ្ចូល​ក្នុងការសិក្សាជំនួ​ស​តាម​លំដាប់​​លំដោយ​…ដើម្បីបំពេញតាមតម្រូវកា​ររបស់កុមារ​ដែលមានពិការភាព…” [34 C.F.R. Secs. 300.115(b) & 300.116.] ដូច្នេះ សិស្ស​ថ្នាក់​​មត្តេយ្យ អា​ច​ទទួលបានការបង្រៀននៅក្នុងថ្នាក់រៀន​ធម្មតា ថ្នាក់រៀន​ពិសេស សាលារៀន​ពិសេស ការបង្រៀន​នៅ​ផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យ និងស្ថាប័ននានា​។ [34 C.F.R. Sec. 300.115(b).] តម្រូវ​ការរបស់មជ្ឈដ្ឋាន​ LRE សម្រាប់សិស្សថ្នាក់មត្តេយ្យ​ អាចរួមបញ្ចូល​នូវ​ការដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​​​ថ្នាក់ដំបូង​ (Head Start) ឬ​ការដាក់បញ្ចូលនៅថ្នាក់មត្តេយ្យសិក្សាឯកជន។ មើល​ជំពូក​ 7 មជ្ឍដ្ឋាន​ដែលមានការរឹត​បន្តឹងតិចតួច។​