Menu Close

(1.104) តើ​ទីភ្នាក់ងារសាធារណៈមួយណា​ជាអ្នកទទួលខុសត្រូវ​ចំពោះការ​ផ្តល់​​សេវាកម្មអប់រំពិសេស​ទៅដល់កុមារ​ដែល​មាន​កម្មវិធី ​IEP និង​ស្នាក់​នៅ​​ក្នុង​ស្ថាប័ន​ថែទាំកុមារ​ដែលមានអាជ្ញាបណ្ណ​ ឬមន្ទីរថែទាំកុមារកំព្រា?

(1.104) តើ​ទីភ្នាក់ងារសាធារណៈមួយណា​ជាអ្នកទទួលខុសត្រូវ​ចំពោះការ​ផ្តល់​​សេវាកម្មអប់រំពិសេស​ទៅដល់កុមារ​ដែល​មាន​កម្មវិធី ​IEP និង​ស្នាក់​នៅ​​ក្នុង​ស្ថាប័ន​ថែទាំកុមារ​ដែលមានអាជ្ញាបណ្ណ​ ឬមន្ទីរថែទាំកុមារកំព្រា?

ស្ថានប័ន​ថែទាំកុមារដែល​មាន​អាជ្ញាបណ្ណ​ (LCI) គឺជាកន្លែង​ស្នាក់នៅថែទាំ​មានអាជ្ញាបណ្ណ ដែល​ផ្តល់​ការថែទាំ​ក្រៅ​វេជ្ជសាស្ត្រ​​​ដល់កុមារ​។​ LCI រួមមាន​មន្ទីរថែទាំរួម​ និង​កម្មវិធី​ស្នាក់នៅព្យាបាល​រយៈ​ពេលខ្លី​ ប៉ុន្តែ​មិនរួមបញ្ចូលនូវ​៖

  1. សាលាយុវ​តុលាការ​ សាលបន្ទប់​ស្តារយុវនិតិសម្បទា​ មន្ទីរ​ស្តារយុវនីតិសម្បទា មជ្ឈមណ្ឌលថែទាំពេលថ្ងៃ មន្ទីរ​ឬជំរុំ​នៅ​ទី​វាល​។
  2. សាលា​​សហគមន៍​ប្រចាំ​ខោនធី។
  3. កម្មវិធី​អប់រំពិសេស​ណាមួយ​ផ្តល់​ជូនសម្រាប់សិស្ស​ណាម្នាក់ដែលបាន​ដាក់បញ្ចូល​តាម​មណ្ឌល​នានា​ នៅក្នុងផ្នែក​នេះ​​ (1) និង ​(2) ផ្នែកខាងលើ​ អនុលោមតាម​ច្បាប់។​ 
  4. ទីភ្នាក់ងារ​សាធារណៈផ្សេងទៀត​។ 

[Cal. Ed. Code Sec. 56155.5(a)]

មន្ទីរថែទាំ​កុមារកំព្រា​ (FFH) គឺជា​កន្លែងស្នាក់នៅបែបគ្រួសារ​ ដែលផ្តល់​ការថែទាំ​រយៈពេល​ 24 ម៉ោ​ង និង​មើល​ការ​ខុសត្រូវ​កុមារចិញ្ចឹម​ មិន​លើសពី​ប្រាំមួយ​នាក់ឡើយ​។ វារួមមាន​ផ្ទះមើលថែទាំ​​បែប​គ្រួសារ​​តូចៗ មន្ទីរ​ថែទាំ​បែបគ្រួសារ​ដែលមានការបញ្ជាក់សម្រាប់​ភ្នាក់ងារ​ចិញ្ចឹមកុមារ​កំព្រា​បែបគ្រួសារ និង​គ្រួសារ​ធនធាន​។​​  [Cal. Ed. Code Sec. 56155.(b).] ប្រសិនបើ​កុមារ​មានពិការភាព​ណាម្នាក់​ ត្រូវបាន​ដាក់បញ្ចូល​តាម​ LCI ឬ​ FFH ដោយតុលាការ​ មជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់​បុគ្គលដែលមានពិការភាព​ផ្នែកលូតលាស់​ ឬ​អង្គភាព​សាធារណៈ​ណាមួយ​ក្រៅពី​ទីភ្នាក់ងារ​អប់រំ​ ពេលនោះ​ផ្នែក​​ផែន​ការ​មូលដ្ឋាន​​អប់រំ​ពិសេស​ (SELPA) ដែល​ LCI ឬ​ FFH មានទីតាំង​ស្ថិតនៅ​ គឺជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការផ្តល់សេវា​កម្មអប់រំ​ពិសេស​ដល់​កុមា​រ​​នោះ។​ ប្រសិនបើមាន​​មណ្ឌលសិក្សាធិការចម្រុះ​នៅក្នុង​ផ្នែក​ SELPA នោះត្រូវតែ​មាន​ការ​ព្រម​ព្រៀង​តាមមូលដ្ឋាន​នៅក្នុង​កំណត់​ទីភ្នាក់ងារ​អប់រំដែលទទួលខុសត្រូវ​។ [Cal. Ed. Code Sec. 56156.4.] ប្រសិនបើកុមារ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ LCI ឬ FFH ជាឯកត្តោភាគី​​​ដោយ​ឪពុកម្តាយ ឬ​តាមរយៈ​ការធានារ៉ាប់រង​ឯកជន ពេលនោះម​ណ្ឌល​សិក្សាធិ​កា​រ​​ដែល​ឪពុកម្តាយ​របស់​កុមារស្នាក់នៅ​ អាច​នឹង​ទទួលខុសត្រូវ​តាមរយ់កិច្ច​ដំណើរការ​កម្មវិធី​ IEP ផ្នែក​អប់រំពិសេស​​ធម្មតា​។ កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ អាច​នឹង​ត្រូវការចាំបាច់​ ប្រសិនបើ​មាន​ភាព​មិន​ឯកភា​ព​​ទៅលើ​ការដាក់បញ្ចូល​ទៅក្នុង​ការអប់រំ​ និង/ឬ​សេវាកម្ម​នានា​ដែល​សិស្ស​ត្រូវការ​ចាំបាច់​ នៅ​ពេល​ដាក់បញ្ចូល​ពួកគេ​ទៅក្នុង​ LCI ឬ FFH។​