Menu Close

(1.97) ប្រសិនបើកូនរបស់ខ្ញុំ​មាន​ជំងឺ​ឆ្លង​ តើ​មណ្ឌលសិក្សាធិការ​​អាច​បដិសេធ​​មិនផ្តល់​​គ្រូបង្រៀនតាមផ្ទះ​ ឬ​ហាមឃាត់គាត់​មិនឲ្យ​ចូលរៀន​នៅសាលា​ ដោយ​ផ្អែក​លើ​មូលដ្ឋាននៃ​ហានិភ័យ​​ចំពោះ​បុគ្គលិក ឬ​កុមារ​ផ្សេង​ទៀត​ដែរឬទេ?

ក្រោមបទប្បញ្ញត្តិ​របស់រដ្ឋ សិស្ស​ម្នាក់ “នៅពេល​ឆ្លង​នូវ​ជំងឺ​ឆ្លង ឬ​ឆ្លងមេរោគ​ អាច​នឹង​មិនបន្តសិ្ថត​នៅ​ក្នុង​សាលារៀនសាធារណៈ​ទៀតនោះទេ។” [5 C.C.R. Sec. 202.] ប៉ុន្តែ​ គោលនយោបាយ​មណ្ឌលសិក្សាធិការដែល​បដិសេធ​ការបង្រៀនតាមផ្ទះ ឬ​ការចូលរៀននៅសាលា​ចំពោះសិស្ស​ដែលមានជំងឺ​ឆ្លង​ ដោយសារ​មូលហេតុ​មានហានិភ័យ​ចំពោះ​អ្នកដទៃ នឹង​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​​យកចិត្ត​ទុកដាក់​ដោយ​តុលាការ​។​ យ៉ាង​ហោចណាស់​តុលាការ​មួយ​ បាន​ជឿជាក់​​ថា​កត្តា​ទាំងនេះ​ ត្រូវយកមក​ពិចារណា៖  (1) តើហានិភ័យ​មាន​កម្រិតខ្លាំង​ប៉ុណ្ណា​ឲ្យ​ប្រាកដ​ ពាក់ព័ន្ធនឹង​លក្ខណៈដែល​ជំងឺនេះ​ត្រូវ​បាន​ចម្លង​ (2) រយៈពេលនៃ​ហានិភ័យ ​(3) តើហានិភ័យ​មាន​កម្រិតខ្លាំង​ប៉ុណ្ណា​ ពាក់ព័ន្ធនឹងផលវិបាក​នៃ​ការ​ឆ្លង​​ជំងឺ ​(4) លទ្ធភាព​ដែល​អាច​ចម្លង​​ជំងឺ​ និង ​(5) វិធានការ​សម​ស្រប​ដែល​អាច​យកមកអនុវត្ត​ដើម្បីកាត់បន្ថយ​ហានិភ័យ។ [Martinez v. School Board of Hillsboro County, 861 F.2d 1502 (11th Cir. 1988).]