Menu Close

(1.79) ប្រសិនបើ​កូនរបស់ខ្ញុំ​បំពេញ​តាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា​ ហើ​យ​ទទួលបា​ន​សញ្ញាបត្រ​ តើ​​សិទ្ធិទទួលបានការអប់រំពិសស​​ត្រូវ​បញ្ចប់​ដែរឬទេ?

(1.79) ប្រសិនបើ​កូនរបស់ខ្ញុំ​បំពេញ​តាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា​ ហើ​យ​ទទួលបា​ន​សញ្ញាបត្រ​ តើ​​សិទ្ធិទទួលបានការអប់រំពិសស​​ត្រូវ​បញ្ចប់​ដែរឬទេ?

បាទ/ចាស​។ ការបញ្ចប់ការសិក្សាដោយទទួលបាន​​សញ្ញាបត្រកម្រិតថ្នាក់​វិទ្យាល័យ​ ​នឹងធ្វើឱ្យកូន​របស់អ្នក​មិនមាន​សិទ្ធិ​ទទួល​​បាន​ការ​អប់រំពិសេសបន្ថែមទៀតទេ។ ការ​បញ្ចប់ការសិក្សា​ដោយទទួ​ល​​បាន​សញ្ញាបត្រធម្មតា គឺជា “ការផ្លាស់ប្តូរការដាក់បញ្ចូល​ក្នុងការសិក្សា​” សម្រាប់​សិស្ស​​អប់រំ​ពិសេស​​។ [34 C.F.R. Sec. 300.102(a)(3)(i); Cal. Ed. Code Secs. 56026.1(a), 56500.5.] មណ្ឌល​សិក្សា​ធិការ​ ត្រូវតែ​ផ្តល់ដំណឹង​ជាលាយលក្ខណ៍អក្សរជាមុន (ចំនួនពេលវេលា​សមស្រប​មុនពេល​មាន​ការ​ផ្លាស់​ប្តូរ​​ការដាក់បញ្ចូល​ទៅក្នុងការសិក្សា​ ដែល​រួមមាន៖ ការពិពណ៌នា​អំពីអ្វី​ដែល​មណ្ឌល​សិក្សា​​ធិការ​មាន​បំណង​ចង់​អនុវត្ត​ ការពន្យល់អំពីមូលហេតុនៃសកម្មភាព ការពិពណ៌នាអំពី​ជម្រើ​ស​​​ផ្សេងៗ​ដែល​មណ្ឌល​សិក្សា​ធិការ​បានពិចារណា និង​មូលហេតុ​ដែលបញ្ហា​ទាំងអស់​នេះត្រូវបាន​បដិសេធ ការពិពណ៌នាអំពី​របាយការណ៍ ការធ្វើតេស្ត និងនីតិវិធី​ដែល​ផ្តោត​លើ​​សកម្មភាព​នេះ ប្រភ​ព​ដែលត្រូវ​ទាក់ទង​ដើម្បីជួយដល់ឪពុកម្តាយ​នៅក្នុងការយល់ដឹង​​អំពី​​ការផ្តល់​ការ​អប់រំ​ពិសេ​ស​ និង​ការជូនដំណឹង​អំពី​ការការពារ​សុវត្ថិភាព​នីតិវិធី​។ [34 C.F.R. Secs. 300.102(a)(3)(iii) & 300.​503​(b)​; Cal. Ed. Code Sec. 56500.4.]