Menu Close

(1.103) ប្រសិនបើ​ខ្ញុំ​ដាក់បញ្ចូលកូនខ្ញុំទៅក្នុងការ​សាលា​រៀនឯកជន ឬ​សាលា​សាសនា​ តើគាត់​មានសិ​​ទ្ធិទទួលបាន​កម្មវិធី IEP និង​សេវា​អប់រំ​ពិសេស​​ដែរឬទេ?

(1.103) ប្រសិនបើ​ខ្ញុំ​ដាក់បញ្ចូលកូនខ្ញុំទៅក្នុងការ​សាលា​រៀនឯកជន ឬ​សាលា​សាសនា​ តើគាត់​មានសិ​​ទ្ធិទទួលបាន​កម្មវិធី IEP និង​សេវា​អប់រំ​ពិសេស​​ដែរឬទេ?

ទេ។ ច្បាប់សហព័ន្ធ​ ផ្តល់​ឲ្យសិស្ស​ដែលមានពិការភាព​នៅក្នុងស្ថានភាព​នេះ​ នូវ​សិទ្ធិ​បន្តិចបន្តួច​ប៉ុណ្ណោះ​​ក្នុងការទទួល​បាន​​​សេវាអប់រំ​។ សិស្សមានពិការភាពម្នាក់ដែល​ “បានដាក់បញ្ចូល​ដោយ​ឪពុកម្តាយ​” ទៅក្នុង​សាលា​ឯកជន​ រួមទាំង​សាលា​សាសនា​ផងដែរ​​ — ពោលគឺបានចុះ​ឈ្មោះ​ដោយ​​ការស្ម័គ្រចិត្ត ​និង “ជា​ឯកតោ​ភាគី​” ដោយគ្មាន​ការ​យល់ព្រម​របស់​​ក្រុម​ការងារ​​ IEP​ — គឺគ្មានសិទ្ធិ​ទទួលបាន​ការអប់រំ​ពិសេស​ ឬ​សេវាកម្ម​ពាក់​ព័ន្ធ​​​ដែល​គាត់អាច​ទទួលបានទេ​ ករណី​​គាត់​​ចុះ​​ឈ្មោះចូលរៀននៅសាលារៀនសាធារណៈ​។ [20 U.S.C. Secs. 1412(a)(10)(B) & (C); 34 C.F.R. Sec. 300.137.] ទោះ​យ៉ាង​ណាក៏ដោយ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ឲ្យកុមារ​នូវ​ការ​ចូលរួ​ម​​ទៅក្នុងកម្មវិធី​អប់រំពិសេស​របស់ខ្លួន​។ [34 C.F.R. Sec. 300.132.] មណ្ឌលសិក្សា​ធិការ ត្រូវតែ​រៀបចំ​​ថវិកា​សហព័ន្ធ​​ដើម្បីគាំទ្រ​ដល់តម្រូវ​ការ​អប់រំ​របស់សិស្ស​​ដែលបាន​ដាក់បញ្ចូល​ក្នុងការសិក្សា​ជាឯកត្តោភាគី​​នៅក្នុង​សាលាឯកជន និង​សាលា​សាសនា​។​​ បន្ទាប់​ពី​ការចូល​រួមមតិ​យោបល់​​របស់​ឪពុកម្តាយ​ និង​សាលា​ឯកជន មណ្ឌលសិក្សាធិការ ធ្វើការ​សម្រេចចិត្ត​លើរបៀប​​​ដែ​ល​ត្រូវចំណាយ​មូលនិធិ និងសេវាកម្មមួយដែលនឹងត្រូវផ្តល់​ជូន​។​​ [34 C.F.R. Sec. 300.137​(b​)​​(2).] ចំនួន​ទឹកប្រាក់​សហព័ន្ធ​ដែលត្រូវ​ចំណាយ​ ត្រូវបានកំណត់​ត្រឹម​ចំណែក​សមាមាត្រ​ (ផ្អែក​តាម​ចំនួន​សិស្ស​ដែលបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការសិក្សា​ដោយ​ឪពុកម្តាយ​ ធៀប​​​ទៅនឹង​ចំនួន​សិស្ស​​ដែល​មាន​ពិការ​ភាព​សរុប​ក្នុងមណ្ឌលសិក្សា​ធិការ​​​)​ នៃ​ចំនួនទឹកប្រាក់​សហព័ន្ធ​ដែល​ទទួលបាន​ដោយមណ្ឌល​សិក្សាធិការ​។​ [34 C.F.R. Sec. 300.133.] ទោះយ៉ាងណាក៏ដោយ​ ច្បាប់​សហព័ន្ធ​ មិន​ហាមឃាត់​មណ្ឌល​សិក្សា​ធិការ​ពីការ​ចំណាយ​ថវិកា​ររដ្ឋ​បន្ថែមទៀត​​ សម្រាប់​គោល​​​បំណងនេះ​ទេ។ [34 C.F.R. Sec. 300.133(d).] សេវាកម្មនានា​ អាច​ត្រូវផ្តល់ជូន​នៅក្នុងបរិវេណ​សាលារៀន​ឯក​ជន​ ព្រមទាំង​សាលាសាសនាផងដែរ​ “ក្នុងកម្រិតមួយ​ដែល​ស្របទៅតាម​ច្បាប់​”។​ [34 C.F.R. Sec. 300.139.]