Menu Close

(1.67) តើនរណា​ធ្វើការ​សម្រេចចិត្ត​សម្រាប់​សិស្ស​ផ្នែកអប់រំពិសេស​ណា​ម្នាក់​ដែល​សិទ្ធិ​​អប់រំ​របស់គាត់​ត្រូវបាន​កំណត់​ ឬ​ដែលគាត់​​មិនមាន​ឪពុកម្តាយ​ចូលរួមចំណែក​ក្នុងជីវិតរបស់គាត់​នោះទេ?

(1.67) តើនរណា​ធ្វើការ​សម្រេចចិត្ត​សម្រាប់​សិស្ស​ផ្នែកអប់រំពិសេស​ណា​ម្នាក់​ដែល​សិទ្ធិ​​អប់រំ​របស់គាត់​ត្រូវបាន​កំណត់​ ឬ​ដែលគាត់​​មិនមាន​ឪពុកម្តាយ​ចូលរួមចំណែក​ក្នុងជីវិតរបស់គាត់​នោះទេ?

នៅ​ពេលគ្មាននរណាម្នាក់ដើរតួជាឪពុកម្តាយសម្រាប់សិស្សដែលមានពិការភាព ពេលនោះ​មណ្ឌល​​សិក្សា​ធិការ ឬ​យុវ​តុលាការ ​ត្រូវចាត់​តាំង​មនុស្សពេញវ័យ​ដែល​មាន​ទំនួលខុសត្រូវឲ្យ​​ធ្វើការ​សម្រេច​ចិត្តផ្នែកអប់រំ។ នៅ​ក្រោមច្បាប់​​ AB 3632 មនុស្សពេញវ័យ​ដែលមាន​ទំនួលខុស​ត្រូវ​ ត្រូវបានស្គាល់ថាជា “ឪពុកម្តាយជំនួស​”។

មណ្ឌលសិក្សាធិការត្រូវ “ខិតខំប្រឹងប្រែងសមស្រប​” ដើម្បីចាត់តាំងឪពុកម្តាយជំនួស​ ក្នុង​រយៈ​ពេល 30 ថ្ងៃបន្ទាប់​ពី​កំណត់​ថាឪពុកម្តាយជំនួស គឺ​​មាន​ភាព​​ចាំបាច់។ លើសពីនេះ មនុស្សពេញ​វ័យ​​ដែល​មាន​ទំនួលខុសត្រូវ​ ដែល​ទទួលបាន​ការ​ចាត់​តាំង​ដោយ​មណ្ឌលសិក្សាធិការ ​មិន​អាច​មាន​ទំនាស់​ផលប្រយោជន៍ជាមួយសិស្សឡើយ។ ទំនាស់មានន័យថា​ផលប្រយោជ​ន៍ណាមួយ​ដែល​អាច​រឹត​ត្បិត ឬ​លម្អៀង​ទៅលើ​លទ្ធភាព​​ក្នុង​ការតស៊ូមតិ​សម្រាប់​សេវាកម្ម​​ទាំងអស់ដែល​តម្រូវ​ចាំបាច់​ដើម្បីធានាថាសិស្សទទួលបាន​ការអប់រំ​ FAPE។ [Cal. Gov. Code Sec. 7579.5(a) & (i).]

ប្រសិនបើសិស្សស្ថិតនៅក្រោមអំណាចរបស់យុវ​តុលាការ ចៅក្រម​នឹង​ចាត់​តាំង​នរ​ណាម្នាក់​ឲ្យធ្វើ​ការ​សម្រេច​ចិត្តផ្នែកអប់រំសម្រាប់សិស្សក្នុង​គ្រប់គ្រង​ ឬស្ថិតក្រោមអាណាព្យាបាល​របស់​តុលាការ​។ តុលាការផ្តល់សិទ្ធិ​ក្នុងការសម្រេចចិត្ត​ដល់​ឪពុកម្តាយ​ ប្រសិនបើឪពុកម្តាយបន្តស្ថិតនៅ​ជាផ្នែក​មួយ​​នៃ​ជីវិត​រស់នៅ​​របស់​សិស្ស​។ ប៉ុន្តែតុលាការមានអំណាចក្នុងការកំណត់​សិទ្ធិ​របស់​ឪពុកម្តាយ​ទាក់​ទង​នឹង​ការសម្រេចចិត្ត​ផ្នែកអប់រំ​តាម​រយៈដីកា​របស់តុលាការ ប៉ុន្តែត្រូវស្ថិ​ត​ក្នុងកម្រិតមួយ​ដែលចាំបាច់ដើម្បីការពារសិស្សនោះ​។