Menu Close

(1.85) តើទីភ្នាក់ងារ​មួយណា​ដែល​ទទួល​ខុសត្រូវ​ចំពោះការធានា​ថាសេ​វា​​ក​ម្ម​​​នានា​ត្រូវ​បាន​ផ្តល់ជូន​ដល់ទារកទើប​កើត និង​ទារកទើបចេះ​ដើរ?

(1.85) តើទីភ្នាក់ងារ​មួយណា​ដែល​ទទួល​ខុសត្រូវ​ចំពោះការធានា​ថាសេ​វា​​ក​ម្ម​​​នានា​ត្រូវ​បាន​ផ្តល់ជូន​ដល់ទារកទើប​កើត និង​ទារកទើបចេះ​ដើរ?

នាយកដ្ឋាន​អប់​រំ CDE មានការទទួលខុសត្រូវចំពោះ​ការ​ចាត់ចែង​សេវាកម្ម​ និង​ផ្តល់កម្មវិធីអប់រំ​​សម្រាប់​ទារក​ទើប​កើត​​ដែល​​បំពេញ​តាមលក្ខណៈវិនិច្ឆ័យ​ដូច​ខាង​​ក្រោម​៖

  1. មានត្រឹមតែ​ជា​​ពិការភាព “ដែលកម្រនឹង​កើត​មាន​​” ប៉ុណ្ណោះ​ — ស្ថានភាព​ដែលកើត​មាន​​​តិចជាង​ 1% នៃ​ចំនួន​មនុស្ស​​ចូលរៀននៅសាលា​ ដែលគ្រាន់តែ​ជា​ភាពចុះខ្សោយ​នៃ​គំហើញ ការស្តាប់ ឬ​ផ្នែកគ្រោង​ឆ្អឹង​តែ​​មួយ​មុខ​ប៉ុណ្ណោះ​ ឬ​ស្ថានភាពទាំងនេះ​រួមគ្នា​ផ្សំ​បញ្ចូល​គ្នា​ និង​
  2. តម្រូវ​ឲ្យមាន​ការអប់រំពិសេស​ និងសេវាកម្មបន្ទាន់​​។

មជ្ឈមណ្ឌលក្នុងតំបន់មានទៅតាមមូលដ្ឋាន​ ទទួលខុសត្រូវ​ចំពោះការផ្តល់​សេវាអន្តរាគមន៍​​ពីដើម​ទី​​​​ដល់​គ្រប់​​​ទារក​ទើប​កើតទាំងអស់​​ដែលមានសិទ្ធិទទួលបានសេវា​ រួមទាំង​កុមារ​ដែលមាន​ភាព​យឺ​ត​យ៉ាវ​ផ្នែក​លូតលាស់​ ឬ​មានការ​ប្រឈមទៅនឹង​ភាព​យឺតយ៉ាវ​នេះ​។​ [Cal. Ed. Code Secs. 56026 & 56026.5; Cal. Gov. Code Sec. 95008; Cal. Welf. & Inst. Code Sec. 4435; 5 C.C.R. Sec. 3031.]

ក្រុមគ្រួសារ​ គួរតែ​មានទំនួលខុសត្រូវ​លើសេវាកម្ម​ ដូចមានចែង​យ៉ាង​ច្បាស់​នៅក្នុង​ផែនការ​សេវាកម្ម​​សម្រាប់​បុគ្គល​របស់​កុមារ​ (IFSP)។​ [Cal. Gov. Code Sec. 95014(d).]