Menu Close

(1.101) តើសិទ្ធិ​របស់កូនខ្ញុំ​ក្នុងការទទួលបាន​ការអប់រំសមស្រប​ដោយ​ឥតគិត​ថ្លៃ​ រងនូវ​ផលប៉ះពាល់ដែរឬទេ​ បើ​គាត់មិនមាន​ឯកសារ​បញ្ជាក់​ទេនោះ?

(1.101) តើសិទ្ធិ​របស់កូនខ្ញុំ​ក្នុងការទទួលបាន​ការអប់រំសមស្រប​ដោយ​ឥតគិត​ថ្លៃ​ រងនូវ​ផលប៉ះពាល់ដែរឬទេ​ បើ​គាត់មិនមាន​ឯកសារ​បញ្ជាក់​ទេនោះ?

ទេ។ កុមារទាំងអស់​នៅក្នុងសហរដ្ឋ​អាមេរិក​ មានសិទ្ធិទទួលបាន​ការអប់រំនៅសាលា​រៀន​សាធារ​ណៈ​​ដោយឥតគិតថ្លៃ​នៅក្នុង​មណ្ឌលសិក្សាធិការ​​ ដែលពួកគេរស់នៅ​។ ដោយមិនគិត​ពី​ស្ថានភាព​អន្តោប្រវេសន៍​របស់អ្នក​នោះទេ ប្រសិនបើកុមារ​មានពិការភាព​ណាមួយ​ និង​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​សិទ្ធិទទួលបានការអប់រំពិសេស​ នោះគាត់មានសិទ្ធិទទួលបាន​សេវាអប់រំពិសេស​ដែល​បាន​​កំណត់ដោយ​កម្មវិធី​ IEP របស់គាត់​។ [Plyler v. Doe, 457 U.S. 202 (1982).]

កុមារ​អន្តោប្រវេសន៍​ មិនចាំបាច់មា​ន​ “កាតបៃ​តង​” ទិដ្ឋាការ លេខរបបសន្តិសុខសង្គម ឬ​ឯកសារ​បញ្ជាក់ភស្តុតាង​ប្រជាពលរដ្ឋ​ ឬស្ថានភាព​អន្តោប្រវេសន៍​ ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន​នៅសាលា​នោះ​ទេ​។​ អ្នក​មិន​ត្រូវ និង​មិនគួរ​ផ្ទៀងផ្ទាត់ជាមួយ​អាជ្ញាធរអន្តោប្រវេសន៍​ មុនពេល​បញ្ជូនកូនរបស់អ្នក​ទៅសាលានោះទេ​។​ ការដែល​សាលារៀនតម្រូវ​ឲ្យអ្នកធ្វើដូច្នោះ គឺជាការខុសច្បាប់​។​

ជាការ​សំខាន់ផងដែរ​ ដែល​មានតែ​កុមារ​ទាំងឡាយ​ដែល​ត្រូវការសេវាអប់រំ​ពិសេសប៉ុណ្ណោះ​ ទទួល​​បាន​សេវាទាំងនោះ។​​ ច្បាប់​អប់រំ​ពិសេស​​តម្រូវ​ឲ្យការធ្វើតេស្ត​សម្រាប់សិទ្ធិទទួលបាន​ការអប់រំ​ពិសេ​ស​ និង​សេវាកម្មនានា​ ត្រូវធ្វើការ​ពិចារណា​​​​ទៅលើ​កត្តាភាសា និង​កត្តា​វប្បធម៌​។ [34 C.F.R. Sec. 300.​304(c); Cal. Ed. Code Sec. 56320.]