Menu Close

(1.89) តើ​លក្ខណៈវិនិច្ឆ័យ​លើសិទ្ធិទទួលបាន​សម្រាប់កុមារ​មានពិការ​ភាព​​ដែលមានអាយុបីឆ្នាំ​ដល់ប្រាំ​ឆ្នាំ​ មានអ្វីខ្លះ?

(1.89) តើ​លក្ខណៈវិនិច្ឆ័យ​លើសិទ្ធិទទួលបាន​សម្រាប់កុមារ​មានពិការ​ភាព​​ដែលមានអាយុបីឆ្នាំ​ដល់ប្រាំ​ឆ្នាំ​ មានអ្វីខ្លះ?

លក្ខណៈវិនិច្ឆ័យ​លើសិទ្ធិទទួលបានសម្រាប់កុមារ​ថ្នាក់មត្តេយ្យសិក្សា​​ គឺដូចគ្នា​ទៅនឹង​លក្ខណៈ​វិនិច្ឆ័​យ​សម្រាប់​កុមារ​ដែល​គ្រប់អាយុចូលរៀន​ដែរ​។​ ដើម្បីមានសិទ្ធិទទួលបាន​ការអប់រំ​ពិសេស​ កុមារ​ម្នាក់​ ត្រូវតែមាន​ស្ថានភាព​ពិការភាព​​ដូចខាងក្រោម​៖​

  1. អូទីស៊ីម​
  2. ពិការភ្នែក-គ-ថ្លង់​​
  3. ពិការគ-ថ្លង់​
  4. វិបត្តិ​ផ្លូវចិត្ត​
  5. ភាព​​ចុះ​ខ្សោយ​ការ​ស្តាប់​
  6. ពិការភាព​ផ្នែក​បញ្ញា​
  7. ពិការភាព​ចម្រុះច្រើនផ្នែក​​
  8. ភាពចុះខ្សោយ​ផ្នែកគ្រោងឆ្អឹង​​
  9. ភាព​ចុះខ្សោយ​ផ្នែ​ក​សុខភាព​ផ្សេងទៀត (រួមមាន​ជំងឺ​ស្មារតីអន់ខ្សោយ (ADD)​ ឬ​           ជំងឺ​ភាព​មិនប្រក្រតីនៃ​ការ​ផ្ចង់ស្មារតី (ADHD))
  10. ពិការភាព​នៃ​ការសិក្សាជាក់លាក់​
  11. ភាព​ចុះ​ខ្សោយ​ផ្នែកពាក្យសម្តី ឬ​ភាសា យ៉ាង​តិចបំផុតចំនួនមួយនៅក្នុង​ផ្នែក​​​   សូរសំឡេង​​ ភាព​ស្ទាត់ជំនាញ ភាសា​ និង​
  12. ការរងរបួស​ខួរក្បាល​ធ្ងន់ធ្ងរ​
  13. ភាព​ចុះ​ខ្សោយ​នៃ​គំហើញ
  14. ពិការភាពពាក់ព័ន្ធនឹង​​​វេជ្ជសាស្ត្រ​ដែលមានពីមុនមក​

បន្ថែមទៅលើការ​បំពេញ​លក្ខណៈ​វិនិច្ឆ័យយ៉ាង​តិចបំផុត​ចំនួន​មួយ​នៃពិការភាព​នេះ​ កុមារម្នាក់ ចាំបា​ច់ត្រូវ​ការ​ “ការ​បង្រៀន​ដែលបាន​បង្កើតឡើង​យ៉ាងពិសេស​ ឬសេវាកម្ម​នានា​” ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​ទទួលបាន​ការអប់រំពិសេស​។​ ម្យ៉ាង​ទៀត កុមារនោះ ត្រូវ​តែ​មានតម្រូវការ​នានា​ដែល​មិនអាចបំពេញបាន​ដោយ​ការសម្របសម្រួល​នៅ​តាម​​ផ្ទះ និង​សាលារៀន (ឬ​ក្នុងមជ្ឈដ្ឋាន​ទាំង​ពីរ) បើមិន​មានការត្រួតពិនិត្យ​ និងគាំទ្រ​ជាបន្តបន្ទាប់នោះទេ​​។​ [Cal. Ed. Code Secs. 56441​.11(b)(2) & (3).]