Menu Close

(1.87) តើសេវាកម្មអ្វីខ្លះ​ដែល​ត្រូវបានរួមបញ្ចូល​ទៅក្រោមផ្នែក C សម្រាប់​កុមារ​ចាប់ពីពេ​លកើត​រហូតដល់អាយុ​ 3 ឆ្នាំ?

(1.87) តើសេវាកម្មអ្វីខ្លះ​ដែល​ត្រូវបានរួមបញ្ចូល​ទៅក្រោមផ្នែក C សម្រាប់​កុមារ​ចាប់ពីពេ​លកើត​រហូតដល់អាយុ​ 3 ឆ្នាំ?

សេវាកម្មដែល​មានផ្តល់ជូ​ន​ក្រោមផ្នែក​ C ត្រូវបានផ្តល់ជូន​ដោយមជ្ឈមណ្ឌល​​ក្នុងតំបន់ ឬ​មណ្ឌ​ល​​សិក្សាធិការ​ (ទាំង​នោះ​​តាមផ្ទះ​ ឬ​នៅតាម​មជ្ឈមណ្ឌល ជាលក្ខណៈបុគ្គល ឬ​ជាក្រុមតូចៗ​) ហើយ​ជានិច្ច​កាល​ គឺមិនមាន​ចំណាយ​ប្រាក់នោះទេ​​។ ពួកគេត្រូវតែ​បង្កើតឡើង​ដើម្បី​បំពេញតាម​តម្រូវ​ការលូតលាស់​របស់​ទារកទើបកើត និង​ទារកទើបចេះដើរ​៖

 សេវាកម្ម​នានា​ អាចរួមបញ្ចូលនូវ​​៖ ឧបករណ៍​បច្ចេកវិទ្យា​ជំនួយ​ និងសេវាកម្មនានា​, ប្រព័ន្ធ​ការស្តា​ប់, ការបណ្តុះ​បណ្តាល​​សម្រាប់គ្រួសារ ការពិគ្រោះយោបល់​ និង​ការ​សួរ​សុខ​ទុក្ខ​តាម​​ផ្ទះ, សេវា​សុខភា​ព (រួមមាន​ការដាក់បំពង់សុង ការថែទាំការវះកាត់បើកបំពង់ខ្យល់ ការដាក់បំពុង​សុង​អាហា​រ​ ការផ្លាស់ប្តូរសម្លៀកបំពាក់និង​ថង់ដែលភ្ជាប់​ទៅនឹងពោះវៀនធំ​ (colostomy bag) និង​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​), សេវាវេជ្ជសាស្ត្រ​សម្រាប់តែ​គោលបំណង​នៃ​ការធ្វើរោគវិនិច្ឆ័យ និង​ការវាយតម្លៃ​ប៉ុណ្ណោះ, សេវា​ថែទាំដោយគិលានុប្បដ្ឋាន, សេវា​ព្យាបាល​មុខងារ​វិជ្ជាជីវៈ និង​ការព្យាបាលដោយចលនា, សេវាចិត្តសាស្ត្រ​, សេវាសង្គមកិច្ច​, សេវាកម្មសម្របសម្រួល​សេវា​, ការបង្រៀនពិសេស​, សេវាកម្មផ្នែក​ពាក្យសម្តី និង​ភាសា, ការដឹកជញ្ជូន​ និង​ការចំណាយ​ពាក់​ព័ន្ធ, សេវា​កម្មផ្នែក​គំហើញ, និងជំនួយ​បណ្តោះអាសន្ន​ (ត្រូវតែ​បញ្ជាក់​ថា​តម្រូវការ​នេះ​ គឺ​មាន​ពាក់​ព័ន្ធទៅនឹង​ភាពយឺតយ៉ាវ​ផ្នែកលូតលាស់របស់កុមារ​) និង​សេវា​គាំទ្រ​គ្រួសារ​ផ្សេងទៀត​។​ [20 U.S.C. Sec. 1432(4); 34 C.F.R. Secs. 303.12(d) & 303.13; 17 C.C.R. Sec. 52000​(b)​(13).] សម្រាប់​ព័ត៌មានបន្ថែម​ស្តីពី​សេវាអន្តរាគមន៍​ពីដើមទី​ សូមមើល​ជំពូក​ 12។​