Menu Close

(1.102) តើសិស្ស​ដែល​បានចុះ​ឈ្មោះ​នៅក្នុង​សាលាឆាទ័រ​ (charter school) មានសិទ្ធិ​អប់រំពិសេស​ដែរឬទេ?

(1.102) តើសិស្ស​ដែល​បានចុះ​ឈ្មោះ​នៅក្នុង​សាលាឆាទ័រ​ (charter school) មានសិទ្ធិ​អប់រំពិសេស​ដែរឬទេ?

បាទ/ចាស​។ កុមារ​មានពិការភាព ដែល​ចូលរៀននៅសាលាឆាទ័រ​សាធារណៈ​ ទទួល​បាន​​រាល់​សិទ្ធិ​អប់រំពិសេស​ទាំងអស់​ដែល​មាន​ផ្តល់ជូនក្រោម​ច្បាប់​សហព័ន្ធ​និង​​រដ្ឋ​។ សាលាឆាទ័រ ដែល​ត្រូវ​​គោរពតាមលក្ខខណ្ឌតម្រូវ​ ​និង​នីតិវិធី​អប់រំពិសេស​របស់សហព័ន្ធ​និងរដ្ឋ​ អាច​នឹង​មានរៀបចំ​ឡើង​តាមរយៈមធ្យោបាយ​បីយ៉ាង​​៖

  1. ប្រសិនបើ​សាលាឆាទ័រ​គឺជាផ្នែកមួយ​នៃ​មណ្ឌលសិក្សា​ធិការ​​​​មូលដ្ឋាន នោះ​មណ្ឌលសិក្សាធិការ​ គឺ​ជាអ្នកទទួលខុស​ត្រូវ​ចំពោះ​​​ការ​ផ្តល់ការ​អប់រំ​​ពិសេស និង​សេវាកម្ម​ពាក់ព័ន្ធ​ ទៅ​ដល់​សិស្ស​ទាំង​អស់​ដែល​មាន​សិទ្ធិ​​ទទួលបាន​។
  2. ប្រសិន​បើ​សាលា​ឆា​ទ័​រ​​​​ជា​របស់មណ្ឌលសិក្សា​ធិការ​ផ្ទាល់​ នោះ​សាលាឆាទ័រ​ត្រូវ​ទទួលខុសត្រូវ​ចំពោះការ​ផ្តល់ការ​អប់រំ​ពិសេស​ ហើយ​ត្រូវ​តែ​​អនុវត្ត​តាម​រាល់ច្បាប់លក្ខន្តិក និង​នីតិវិធី​​រ​បស់រដ្ឋ​និង​សហព័ន្ធ​ទាំង​អស់​​។ ឬ
  3. ប្រសិនបើ​វា​មិន​មែនជា​សាលារៀនសាធារណៈ ឬ​មិនមែនជា​មណ្ឌលសិក្សាធិការ​ផ្ទាល់​របស់​វា​នោះ​ទេ នោះរដ្ឋ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការធានា​​ឲ្យ​​សាលាឆាទ័រ​​បំពេញ​រាល់​​លក្ខខណ្ឌ​​តម្រូវ​លើការអប់រំ​ពិសេស​​​ទាំងអស់​។ [34 C.F.R. Sec. 300.209; Cal. Ed. Code Sec. 47646.]