Menu Close

(1.81) ប្រសិនបើ​កូនរបស់ខ្ញុំទទួលបានសញ្ញា​បត្រ​ធម្មតា​​ ប៉ុន្តែ​នឹងទ​ទួ​​ល​បាន​វិញ្ញបនបត្រ​បញ្ចប់ការសិក្សា​ ឬ​កម្មវិធី​សិក្សា តើគាត់នៅតែ​មានសិទ្ធិ​​ទទួល​បានការអប់រំពិសេស​ដែរឬទេ?

(1.81) ប្រសិនបើ​កូនរបស់ខ្ញុំទទួលបានសញ្ញា​បត្រ​ធម្មតា​​ ប៉ុន្តែ​នឹងទ​ទួ​​ល​បាន​វិញ្ញបនបត្រ​បញ្ចប់ការសិក្សា​ ឬ​កម្មវិធី​សិក្សា តើគាត់នៅតែ​មានសិទ្ធិ​​ទទួល​បានការអប់រំពិសេស​ដែរឬទេ?

កូនរបស់អ្នកមានសិទ្ធិទទួលសេវាកម្មអប់រំពិសេស រហូតដល់ឆ្នាំសិក្សាដែលគាត់​មានអាយុ 22 ឆ្នាំ លើក​លែង​តែគាត់​បំពេញតាមលក្ខខណ្ឌតម្រូវ​សម្រាប់​ការបញ្ចប់ការសិក្សាមុនពេលនោះ។ [34 C.F.R. Sec. 300.102(a)(3)(ii); Cal. Ed. Code Secs. 56026(c)(4) & 56026.1.] ប្រសិន​បើ​កូនរបស់អ្នកមិនបានបញ្ចប់ការសិក្សានោះទេ​ គាត់​អាចទទួលបាន “វិញ្ញាប​នបត្របញ្ចប់​ការសិក្សា​” (អាច​ហៅផងដែរ​ថា “វិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សា”) នៅចុងបញ្ចប់នៃឆ្នាំចុងក្រោយ​ធម្មតា ឬ​នៅ​ពេល​ណាមួយ មុន​ពេល​គាត់​ចាកចេញពី​មណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ វិញ្ញាបនប​ត្រ​នេះ អាច​ផ្តល់នូវការទទួលស្គាល់ចំពោះ​សិស្ស​ដែលសម្រេចគោលដៅកម្មវិធី IEP របស់​ពួកគេ ឬ​បញ្ចប់​វគ្គ​សិក្សា​ជំនួសដែលបានកំណត់ណាមួយ​ ប៉ុន្តែ​ពួកគេ​​នឹង​មិន​ទទួល​បាន​សញ្ញាបត្រ​​ធម្មតា​នោះ​ទេ​។ វិញ្ញាបនបត្រនេះ ក៏ត្រូវបានបង្កើត​ឡើងផងដែរ​ដើម្បី​យកឈ្នះ​ទៅលើ​​ការជំទាស់តវ៉ា​​ពី​មន្ត្រី​មណ្ឌល​សិក្សា​ធិការ​​​ដែល​គិត​ថា​សិស្សអប់រំពិសេស​ មិនគួរចូលរួម​ក្នុងពិធីប្រគល់សញ្ញាបត្រ​ជាមួយ​​មិត្តរួមថ្នាក់​ដែល​មាន​អាយុ​ដូចគ្នានោះទេ​ នៅពេលដែល​ពួកគេមិនបានទទួលបាន​សញ្ញាប​ត្រ​នោះ​។ ដោយសារតែវិញ្ញាបនបត្រមិនបញ្ចប់នូវសិទ្ធិទទួលបាន​ ដូច្នេះ​ សិស្ស​ដែលទទួល​បាន​វិញ្ញាបនបត្រ​មួយ​ អាច​បន្ត​​ធ្វើ​កិច្ចការ​​​ឆ្ពោះទៅរកការទទួលបាន​សញ្ញាបត្រធម្មតាទៀត​បាន​។ [Cal. Ed. Code Secs. 56390 & 56392.]  មើលសំណួរ​ & ចម្លើយ​ #1 ក្នុង​ជំពូក​ 3 សម្រាប់​ព័ត៌មា​ន​​លម្អិត​បន្ថែម​។